U21 កម្ពុជា​ ល្ងាច​នេះ​អាច​ស្ដារ​មុខ​មាត់​វិញ​បាន​អត់​?

  • 2018-04-30 01:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ U21 កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង U21 សិង្ហបុរី ​នៅ​ម៉ោង ៨:១៥ នាទី​​យប់​នេះ​ ក្នុង​កម្មវិធី​ពាន​ស្ដេច​ស៊ូលតង់​​នៃ​ប្រទេស​ប្រ៊ុយណេ ដែល​ជា​ការ​ប្រកួត​កាត់​សេចក្ដី​ក្នុង​ពូល B ។

​ក្រុម​ U21 កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម U21 ឡាវ​ ​កាល​​ប្រកួត​ទី​១ ក្នុង​ពូល​ដោយ​លទ្ធផល ២-១ ។ ដោយ​ឡែក​​ក្រុម​ខ្លាំង U21 សិង្ហបុរី​វិញ​បាន​លត់​ក្រុម​ឡាវ រហូត​ ៥-១ បើ​មើល​ទៅ​លើ​លទ្ធផល​នេះ​ឃើញ​ថា កម្ពុជា​ស្ថិត​នៅ​បាត​តារាង។

ជំនួប​ល្ងាច​នេះ​របស់​កម្ពុជា​គឺ​ជា​ការ​ប្រកួត​​សន្សំ​ពិន្ទុចុង​ក្រោយ​ក្នុង​ពូល B ដែល​ត្រូវ​ការ​ជ័យជម្នះ​ជា​​ដាច់​ខាត ដើម្បី​អាច​មាន​ឱកាស​ឡើង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ។ នៅ​ពូល A ក៏​មាន​មួយ​គូ​គឺ​ក្រុម ម្ចាស់​ផ្ទះ U21 ប្រ៊ុយណេ នឹង​ជួប​ U21 មីយ៉ាន់ម៉ា នា​វេលា​ម៉ោង ៨:១៥ នាទី​ដូច​គ្នា។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​