ច្បាស់​១០០%! Robben មិន​អាច​ជួយ Bayern លេង​ជើង​ទី​២​ជាមួយ Real បាន​ទេ

  • 2018-04-30 02:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ហោះហើរ​ទៅ​កាន់​កីឡដ្ឋាន  Bernabeu ក្រុម​ Bayern Munich នឹង​មិនមាន​វត្តមាន​​ខ្សែ​បម្រើ​​ល្បឿន​លឿន​ Arjen Robben ទេ។

Bayern បានបរាជ័យ​កាល​ពី​ជើង​ទី​មួយ​ក្នុង​ដី​ខ្លួន​ឯង​ លទ្ធផល ២-១ ដោយ​ក្នុង​ការ​ប្រកួត​នោះ Robben មាន​បញ្ហា​ក្រលៀន​ប្ដូរ​ចេញ​តាំង​ពី​នាទី​ទី​៨។ លោក  Jupp Heynckes ដែល​ជា​អ្នក​ចាត់​ការ​ក្លឹប Bayern បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ "វា​ជា​ហានិភ័យ​ដ៏​​ធំ​មួយ Robben នឹង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Madrid ជាមួយ​ក្រុម​បាន​ទេ"។

តែ​អ្នក​ចាត់​ការ​វ័យ​៧២​ឆ្នាំ​បង្ហើប​​ថា David Alaba អាច​នឹង​ត្រលប់​ចូល​លេង​នៅ​តំបន់​ការពារ​ឆ្វេង​វិញ​បាន ក្រោយ​មាន​បញ្ហា​ជំងឺ ខណៈ Javi Martinez  ដែល​របួស​កាល​ពី​ជើង​ទី​មួយ​ជាមួយ Real ក៏​បាន​ចេញ​ហ្វឹកហាត់​វិញ​ដែរ​កាល​ពី​ចុង​សប្ដាហ៍។ Bayern Munich កំពុង​ឈឺ​ក្បាល​រឿង​កីឡាករ​របួស​ខ្លាំង​ក្នុង​នោះ Jerome Boateng ត្រូវ​សម្រាក​រយៈពេល​វែង ខណៈ​​ការ​ប្រកួត UCL ជើង​ទី​២ នឹង​មក​ដល់​​នៅ​ថ្ងៃស្អែក៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ