ម៉ៃ​ សុទ្ធ​ ថា​ ឃីម​ ឌីម៉ា​ ល្អ​បាន​តែ​កែង​​ទេ ​ក្រៅ​ពី​នោះ​ធម្មតា​ៗ

  • 2018-04-30 02:27:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ឆ្លងដែន​មក​ពី​ប្រទេស​ថៃ​ ម៉ៃសុទ្ធ​ សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​ ឃីម​ ឌីម៉ា​ អាច​និយាយ​បាន​ថា​ អាវុធ​ដែល​ខ្លាំង​ជាង​គេ​ គឺ​មាន​តែ​កែង​នោះ​ទេ​ ក្រៅ​ពី​នេះ​ដូច​ជា​មិន​មាន​អ្វី​ខ្លាំង​គួរឲ្យ​កត់សម្គាល់​នោះ​ឡើយ។​

កីឡាករថៃ ម៉ៃសុទ្ធ

ម៉ៃសុទ្ធ​ បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ជួប​ប្រកួត​ជា​មួយ​គ្នា​ចំនួន​ពីរ​ដង​កន្លង​ទៅ​នេះ​ មើល​ឃើញ​ថា​ ឃីម​ ឌីម៉ា​ មាន​តែ​កែង​ទេ​ល្អ​ ប៉ុន្តែ​ការ​ប៉ះ​គ្នា​លើក​នេះ ​គេ​មាន​ជំហរ​រឹងមាំ​ អាច​ថា​ដោយ​សារ​ហ្វឹកហាត់​បាន​ដិតដល់។​ ចំពោះ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ម្សិលមិញ​នេះ​ បើ​ប្រកួត​នៅ​ឯ​ប្រទេស​ថៃ​វិញ​ គេ​ឲ្យ​ខ្លួន​បាត់​ទៅ​ហើយ​ ព្រោះ​អី​បោះ​មួយ​ជង្គង់​ចូល​ពេញ​ស្អិត​ គឺ​ឲ្យ​ខ្លួន​ឈ្នះ​តែ​ម្ដង។​

ឌីម៉ា(ក្រហម) ម៉ៃសុទ្ធ(ខៀវ)

អ្នក​ប្រដាល់​ជើង​ខ្លាំង​ខាង​លើ​នេះ​បន្ត​ថា​ ចំពោះ​លទ្ធ​ត្រឹម​ស្មើ​ក៏​ដោយ​ ក៏​រូប​គេ​មិន​ថា​អ្វី​នោះ​ទេ​ នៅ​តែ​ទទួល​យក​ ព្រោះ​ធ្វើ​ម៉េច​បើ​ការ​ដាក់​ពិន្ទុ​រវាង​ថៃ​ និង​កម្ពុជា​ខុស​គ្នា។​ បើ​មាន​ឱកាស​លើក​ក្រោយ​ទៀត​អ្នក​ប្រដាល់​របស់​ថៃ​រូប​នេះ​ ចង់​ជួប​ ឃីម​ ឌីម៉ា​ ជា​ថ្មី​ ព្រោះ​ចង់​ឈ្នះ​លើ​កីឡាករ​កម្ពុជា​ខាង​លើ។​

ឌីម៉ា​ និង​ ម៉ៃសុទ្ធ ស្មើ​ម្សិលមិញ​

រំលឹក​ដែរ​ថា​ កីឡាករ​ថៃ​ ម៉ៃសុទ្ធ​ ធ្លាប់​ជួប​ប្រកួត​ជា​មួយ​ ឃីម​ ឌីម៉ា​ ពីរ​ដង​មក​ហើយ​ ដោយ​លើក​ទី១​ឈ្នះ​ពិន្ទុ​កម្មវិធី​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​វគ្គ​ផ្ដាច់​ព្រ័ត្រ​អំឡុង​ខែ​កុម្ភៈ​ និង​លើក​ទី២​ ថ្ងៃ​អាទិត្យ​ ទី២៩​ ខែ​មេសា​ ឆ្នាំ​២០១៨​ លទ្ធ​ស្មើ​គ្នា​លើ​សង្វៀន​ CNC​ កម្មវិធី​ ISI៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម