សេន​ ប៊ុនថេន៖​ កីឡា​មាន​ចាញ់​ មាន​ឈ្នះ​ ប៉ុន្តែ​នឹង​ខំប្រឹង​យក​ជ័យជម្នះ

  • 2018-04-30 08:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចាស់​វស្សា​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ សេន​ ប៊ុនថេន​ ថា​ កាល​វិល​ចូល​សង្វៀន​លើក​នេះ​ ក៏​មិន​ទាន់​ហ៊ាន​ថា​យ៉ាង​ណា​នោះ​ទេ​ ព្រោះ​ខាន​ឡើង​ប្រកួត​យូរ​ បាន​ត្រឹម​ឡើង​បង្ហាត់​និង​កាន់​ស៊ីប​ឲ្យ​សិស្ស​ ប៉ុន្តែ​យ៉ាង​ណា​នឹង​ខំប្រឹង​ប្រកួត​ដើម្បី​ជ័យជម្នះ​នា​ថ្ងៃ​ទី៥​ ឧសភា​ នៅ​បាត់ដំបង។​

រូបភាព​ហ្វេសបុក

សេន​ ប៊ុនថេន​ ប្រាប់​ឲ្យ​ដឹង​ថា​ មិន​ទាន់​ដឹង​សមត្ថភាព​ដៃគូ​យ៉ាង​ណា​នោះ​ទេ​ ដោយ​គ្រាន់តែ​អ្នក​រៀបចំ​ការ​ប្រកួត​ប្រាប់​មក​ថា​ គេ​នឹង​ការ​កីឡាករ​ដែល​មាន​អាយុ​ប្រហាក់ប្រហែល​គ្នា​ឲ្យ​ប្រកួត​ជា​មួយ​នា​ជំនួប​មិត្តភាព​អន្តរជាតិ​ Kmen Top Fighter ។​

សេន ប៊ុនថេន​ និង​ ឃីម​ ឌីម៉ា​

គ្រូ​ប្រដាល់​មក​ពី​ក្លឹប​ Prokout​ ខាង​លើ​បន្ថែម​ថា​ ចំពោះ​ការ​ត្រៀម​ខ្លួន​នោះ​ គឺ​យូរ​គួរសម​ដែរ​ ណា​មួយ​ក៏​បង្ហាត់​សិស្ស​រាល់ថ្ងៃ​ទៀត​ផង​ គ្រាន់​តែ​ថា​កម្លាំង​មិន​ដូច​មុន​ ទោះ​យ៉ាង​នឹង​ប្រឹងប្រែង​ប្រកួត​ដណ្ដើម​យក​ជ័យជម្នះ។​ បើ​ដឹង​ថា​ខ្លួន​វ៉ៃ​មិន​កើត​ក៏​ឡើង​វ៉ៃ​ដែរ​ មិន​ចង់​បាន​តែ​លុយ​ហើយ​បាត់បង់​មុខមាត់​កិត្តិយស​នោះ​ទេ។​

សេន​ ប៊ុនថេន​ ក្នុង​ថ្ងៃ​សន្និសីទ​សារព័ត៌មាន

សេន​ ប៊ុនថេន​ នឹង​ត្រូវ​ឡើង​សង្វៀន​ជា​ថ្មី​ទៀត​នា​ថ្ងៃ​ទី៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នៅ​ឯ​ទី​រួម​ខេត្ត​បាត់ដំបង​ក្នុង​កម្មវិធី​ប្រដាល់​ថ្មី​ Kmen Top Fighter​ ដែល​រៀបចំ​ការ​ប្រកួត​នៅ​តាម​បណ្ដា​ខេត្ត​នានា​រៀងរាល់​មួយ​ខែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម