ចង់​ថត​រូប​ពេល​យប់​ឲ្យ​បាន​ស្អាត គួរ​កំណត់ f-stop, ISO និង Shutter Speed បែប​ណា?

  • 2018-05-03 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថត​រូប​នៅ​ទី​ងងឹត​ឬ​ពេល​រាត្រី​មិន​ជា​រឿង​ងាយ​នោះ​ទេ បើ​អ្នក​មិន​ស្វែងយល់​ឲ្យ​បាន​ច្បាស់លាស់​នូវ​គន្លឹះ​សំខាន់ៗ។ ការ​កាន់​កាមេរ៉ា​ថត​នៅ​ពេល​យប់ ក្រៅ​ពី​ចាំ​បាច់​ត្រូវ​ប្តូរ​មក​ប្រើប្រាស់ Manual Mode និង​ប្រើ​ដង Tripod (សម្រាប់​ថត Landscape) អ្នក​ប្រើប្រាស់​ក៏​ត្រូវ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​ពី​រង្វាស់​នៃ​ ISO, f-stop និង Shutter Speed ថា​តើ​គួរ​ជ្រើសរើស​បែប​ណា​ទើប​សក្ដិសម​បំផុត?

+ការ​ប្រើប្រាស់ Aperture:

ការ​ទមា្លក់​ Aperture ឬ f-stop ឲ្យ​កាន់​តែ​ទាប កាន់​តែ​ជា​ជម្រើស​ល្អ​សម្រាប់​ថត​នៅ​ទីតាំង​ងងឹត ប៉ុន្តែ​ចំណុច​នេះ​ក៏​ផ្អែក​ទៅ​តាម​ប្រភេទ​លែន ដោយ​លែន​ខ្លះ​មាន​លេខ f-stop ទាប​បំផុត ធ្លាក់​មក​ត្រឹម f/5.6 ឬ f/3.5 ឬ f/2.8។ ការ​ថត​ធម្មតា​អ្នក​អាច​ស្ទាបស្ទង់​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ការ​ថត Landscape នៅ​ពេល​យប់ អ្នក​ជំនាញ​ណែនាំ​ឲ្យ​កំណត់​មក f/11 ឬ f/16។

+ការ​កំណត់ Shutter Speed:

ការ​ដំឡើង​ឬ​បន្ថយ Shutter Speed ត្រង់​ចំណុច​នេះ ក៏​ពឹង​ផ្អែក​លើ​កម្រិត​ពន្លឺ​នៅ​ទីតាំង​របស់​អ្នក​ផ្ទាល់ ប៉ុន្តែ​ការ​បង្កើត​ចេញ​ជា​រូបភាព​ល្អ​បំផុត​មួយ ភាគ​ច្រើន​គេ​រើស​យក​ត្រឹម 10″ (១០ វិនាទី)

+ការ​ដំឡើង ISO:

ពិត​ណាស់​ដែល​ ISO កាន់​តែ​ខ្ពស់ ជួយ​ជំរុញ​ឲ្យ​រូបភាព​កាន់​តែ​ភ្លឺ ប៉ុន្តែ​ត្រូវ​ចាំ​គ្រាប់ Noise ក៏​កើត​មាន​ច្រើន​ដូច​គ្នា។ ប៉ុន្តែ​សមត្ថភាព​នៃ​កាមេរ៉ា​ទំនើប​ភាគ​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន ការ​ដំឡើង​ត្រឹម ISO 1600 ហាក់​មិន​ទាន់​ធ្វើ​ឲ្យ​បាត់បង់​គុណភាព​រូប​នោះ​ឡើយ។

+ការ​វាស់ស្ទង់​ក្រោយ​ថត​រួចរាល់:

ក្រោយ​សាកល្បង​ប៉ុន្មាន​ចំណុច​ខាង​លើ បន្ទាប់​ពី​ថត​ហើយ​អ្នក​មើល​ទៅ​រូបភាព​ឃើញ ​រាង​ងងឹត​ពេក អ្នក​អាច​ដំឡើង ISO ដល់ 3200 និង​ប្តូរ Shutter Speed មក 30” (៣០ វិនាទី) ។ ផ្ទុយ​ទៅ​វិញ​បើ​ រូបភាព​មាន​សភាព​ចាំង​​ខ្លាំង អ្នក​អាច​ទម្លាក់ ISO មក​សល់​ត្រឹម ៨០០ និង​ដក Shutter Speed មក​ 8” គឺ​អាច​យក​ជា​ការ​បាន​ហើយ។

រូបភាព​ឧទាហរណ៍​នៅ​ខាង​ក្រោម:

  • Shutter speed: 30 វិនាទី
  • Aperture: f/4
  • ISO: 1600
  • កាមេរ៉ា: Canon Rebel XS
  • Shutter speed: 30 វិនាទី
  • Aperture: f/4
  • ISO: 640
  • Aperture: f/8
  • Shutter: 20″
  • ISO: 800

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Improve Photography   ប្រែ​សម្រួល៖ កៅ រក្សា