ដំណឹង​ល្អ​! ក្រុម​បឹងកេត​ បាន​ម្ចាស់​ថ្មី​ នឹង​ចំណាយ​លុយ​ ១,៥​លាន​ដុល្លារ​ សម្រាប់​អភិវឌ្ឍន៍​ទៀត​ផង​

  • 2018-05-01 13:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​បឹងកេត​ បាន​ម្ចាស់​ក្លឹប​ថ្មី​ នឹង​គ្រោង​ចំណាយ​ថវិកា​ ១,៥​ លាន​ដុល្លារ​ សម្រាប់​ប្រើប្រាស់​ដំណើរ​ការ​ក្លឹប​ចាប់​ពី​ពេល​នេះ​តទៅ។​ នេះ​បើ​តាម​ការ​លើក​ឡើង​នា​ពេល​ជួបជុំ​ជា​មួយ​កីឡាករ​ និង​ថ្នាក់​ដឹកនាំ​ក្លឹប​ផ្ទាល់​ ជា​មួយ​ម្ចាស់​ក្លឹប​ថ្មី​អ្នក​ស្រី​ ពុទ្ធ​ ធីតា​ នា​ល្ងាច​នេះ​នៅ​ឯ​ភោជនដ្ឋាន​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

ម្ចាស់​ក្លឹប​ថ្មី​ខាង​លើ​នេះ​បន្ថែម​ថា​ ថវិកា​ដ៏​ច្រើន​នេះ​ គឺ​គោល​បំណង​ធំ​នោះ​ ចង់​បង្កើត​ទីលាន​បាល់ទាត់​ផ្ទាល់​របស់​ក្លឹប​តែ​ម្ដង​ ដែល​បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​នោះ​ទេ​ ហើយ​គម្រោង​សាងសង់​នេះ​អាច​ប្រើ​រយៈ​ពេល​ប្រហែល​២ឆ្នាំ។​

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទាត់​បឹងកេង​ ជា​ក្រុម​ជើង​ឯក​នៅ​លីគ​កំពូល​កម្ពុជា​ក្នុង​រដូវ​កាល​ចាស់​ ២០១៧៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម