Charger របស់​ MacBook ខូច​ កុំ​ប្ដូរ​ប្រើ​របស់​ធូរ​ថ្លៃ​ ក្រែង​ស្ដាយ​ក្រោយ​

  • 2018-05-02 01:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ Charger ខូច​ Apple ផ្ដល់​ជម្រើស​ប្រមាណ​ ៨០ ដុល្លារ​ តែ​លើ​ទីផ្សារ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​នេះ​ ទាំង​ខ្ញុំ​ នឹង​អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​។

បើ​មើល​សមាសធាតុ​ខាង​ក្នុង​ Charger ប្រាកដ​ជា​ដឹង​ខ្លះ​ៗ​ ដោយ​ Apple បាន​បំពាក់​បច្ចេកវិទ្យា​ជា​ច្រើន​ចូល​ក្នុង​ Charger ខ្លួន​ ខណៈ​របស់​ចម្លង​មាន​តិច​តួច​។ អ្វី​ដែល​សំខាន់​ Apple បាន​គិត​គូរ​ជា​ចម្បង​លើ​បញ្ហា​សុវត្ថិភាព​ ខណៈ​របស់​ចម្លង​ កាត់​បន្ថយ​ចំណុច​ខ្លះ​ អាច​មាន​ហានិភ័យ​ដល់​អ្នក​ប្រើប្រាស់​ ដូចជា​ឆក់​ ជា​ដើម​។

Charger របស់ Apple នឹង​ផ្ដាច់​ចរន្ត​ដោយ​ស្វ័យប្រវត្តិ​ពេល​កម្រិត​វ៉ាត់​ឡើង​ខ្ពស់​ពេក​ ហើយ​ក៏​ផ្ដាច់​ចរន្ត​ពេល​ ដក​ចេញ​ពី​ Laptop ផង​ដែរ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆេះ​។

Charger ចម្លង​មិន​មាន​សមាសធាតុ​មួយ​ចំនួន​ក្នុង​ការ​ផ្ទៀងផ្ទាត់​ចរន្ត​រត់​ចូល​ Laptop នោះ​ទេ​ ដែល​អាច​ឆក់​បាន​ពេល​ប្រើប្រាស់​។ ត្បិត​ Charger របស់​ Apple មិន​ល្អ​ឥត​ខ្ចោះ​ ដោយ​ប្រើ​បាន​មួយ​រយៈ​ងាយ​នឹង​ប្រេះ​រហែក​សម្បក​ខ្សែ ហើយ​តម្លៃ​ថ្មី​ក៏​រាង​ថ្លៃ​បន្តិច​ផង​ដែរ​ តែ​ប្រហែល​គ្មាន​ជម្រើស​នោះ​ទេ​ បើ​អ្នក​កំពុង​ប្រើ​ផលិតផល​ Apple និង​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifehack   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី