កុំ​ភ្លេច​​គាំទ្រ​​ល្ងាច​នេះ​ដល់​​ U21 កម្ពុជា​ប៉ះ​U21 មីយ៉ាន់ម៉ា​វគ្គ​សំខាន់​ហើយ

  • 2018-05-02 02:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ២១ ឆ្នាំ​កម្ពុជា នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ២១​ ឆ្នាំ​មីយ៉ាន់ម៉ា​វេលា​ម៉ោង ៧:១៥ នាទី​(ម៉ោង​នៅ​​កម្ពុជា) ដែល​ជា​ការ​ប្រកួត​សំខាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​ស្ដេច​ស៊ូលតង់​នៃ​ប្រទេស​ប្រ៊ុយណេ។

U21 កម្ពុជា (រូប​ថត​សហព័ន្ធ)

កម្ពុជា​គឺ​ជា​ក្រុម​​ឡើង​មក​ពី​ពូល B ​កាល​វគ្គ​សន្សំ​ពិន្ទុ​ ស្រប​ពេល​​ក្រុម​មីយ៉ាន់ម៉ា​​ឡើង​មក​ពី​ពូល A ។ ក្រៅ​ពី​ការ​ប្រកួត​គូ​នេះ​ នៅ​មាន​មួយ​គូ​ទៀត​ដែល​ជា​ជំនួប​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​គ្នា​គឺ​ក្រុម U21 ទីម័រខាងកើត ប៉ះ​ក្រុម U21សិង្ហបុរី នៅ​ម៉ោង​ដំណាល​គ្នា​។

​ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​នេះ នឹង​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ ដែល​​គ្រោង​ធ្វើ​ការ​ប្រកួត​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​វេលា​ម៉ោង ៧:១៥ នាទី​(ម៉ោង​នៅ​កម្ពុជា) ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​