កំពុង​ពិបាក​ចិត្ត​ខ្លាំង​ក្រែង​ធ្លាក់​ខ្លួន​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​​ កុំ​​ខាន​សិក្ខាសាលា​មួយ​នេះ​ឲ្យ​សោះ

  • 2018-05-02 11:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​​យុវវ័យ​​​ជា​ក្រុម​ដែល​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​​ចិត្ត​បំផុត​ ព្រោះ​ពួក​គេ​មិន​ទាន់​មាន​បទ​ពិសោធន៍​ជីវិត​ច្រើន ខ្វះ​ការ​គិត​ពិចារណា និង​ងាយ​ប្រលូក​ឬ សាក​ល្បង​អ្វី​ថ្មីៗ ដូចជា​​​ ការ​រួម​ភេទ​​វ័យ​ក្មេង​បែប​ប្រថុយ​ប្រថាន ឬ​ប្រើ​គ្រឿង​ញៀន​ជាដើម។ ទោះ​យ៉ាង​នេះ​ក្ដី​យុវវ័យ​ភាគ​ច្រើន​ហាក់​មិន​ទាន់​យល់​​ពី​មូល​ហេតុ ​វិធី​ការពារ និង​ព្យាបាល​ខ្លួន​ពី​ជំងឺ​នេះ​នៅ​ឡើយ​ទេ។

ដូច្នេះ​ហើយ​​ នៅ​ថ្ងៃ​អាទិត្យ ទី​១៧ មិថុនា ២០១៨ ក្រុម​យុវជន​ស្ម័គ្រចិត្ត​ WPT​ ​នឹង​រៀប​ចំ​សិក្ខាសាលា​មួយ​ក្រោម​ប្រធានបទ «ជំងឺ​បាក់​ទឹក​ចិត្ត និង​យុវជន​ក្នុង​សតវត្ស​ទី​២១» (Depression and Youth in the 21st Century ) វេលា​ម៉ោង ៧ព្រឹក ដល់ ១១ព្រឹក នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន(CJCC)។

ក្រុម​យុវជន​ស្ម័គ្រចិត្ត​ WPT​

គោល​បំណង​សិក្ខា​សាលា​នេះ​ ​គឺ​ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ឲ្យ​ស៊ី​ជម្រៅ​ពី​ជំងឺ​បាក់​ទឹក​ចិត្ត ជំរុញ​សុខុមាលភាព​ផ្លូវ​ចិត្ត​ និង​ចូល​រួម​​កាត់​បន្ថយ​អត្រា​អ្នក​កើត​ជំងឺ​នេះ​ក្នុង​ចំណោម​យុវវ័យ​ខ្មែរ​ ដោយ​អ្នក​ចូល​រួម​អាច​​សិក្សា​ឈ្វេង​យល់​​ដោយ​ផ្ទាល់​ជាមួយ​វាគ្មិន​ជំនាញ និង​ស្ដាប់​ការ​ចែក​រំលែក​បទ​ពិសោធន៍​ពី​ភ្ញៀវកិត្តិយស​​ដែល​ធ្លាប់​ឆ្លង​កាត់​ពី​ជំងឺ​មួយ​នេះ​។

  • កាលបរិច្ឆេទ ៖ ថ្ងៃ​អាទិត្យ ទី​១៧ មិថុនា ២០១៨
  • វេលា​ម៉ោង ៖ ៧ព្រឹក ដល់ ១១ព្រឹក
  • ទីតាំង​ ៖ មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន(CJCC)
  • តម្លៃ​សំបុត្រ ៖ ១​សន្លឹក​ ១០០០០ រៀល​

អាច​កក់​សំបុត្រ​បាន​ចាប់​ពី​ថ្ងៃ​នេះ ​តាម​រយៈ​លេខ​៖

  • 010 22 95 38​
  • 098​ 57 48 87
  • 017 33 44 20
  • 017 49 28 82 ។

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត "​យើង​រីក​ចម្រើន​ជាមួយ​គ្នា​" ​ហៅ​កាត់​ថា ” WPT​” ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី១ ​មិថុនា ២០១៤ ដោយ​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ផ្សេង​ៗ​គ្នា​​ មាន​ចិត្ត​គំនិត និង​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា​ក្នុង​ការ​ចូល​រួម​ធ្វើ​ពី​សកម្មភាព​កិច្ចការ​សង្គម​ដោយ​ផ្ដោត​សំខាន់​​លើ​ផ្នែក ៦គឺ Education (ការអប់រំ) Environment (បរិស្ថាន) Children (កុមារ) Women (ស្រ្តី) Youth (យុវជន) Music (តន្រ្តី)៕

ដោយ៖ ដេត លីដា

អត្ថបទពេញនិយម