ថ្មី​ទៀត​ហើយ រឹត​តែ​ល្អ​សើច ម្ដង​នេះ លឹម ជាឡាយ រត់​​ហុយដី​ផ្អោង គ្មាន​ខ្លាច​បុក​ស្អី​ទេ

  • 2018-05-02 12:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សប្ដាហ៍​មុន សាឡាត់ ស្រីឡាង បាន​បញ្ចេញ​វីដេអូ​មួយ ដែល​នាង​លេង​បន្លាច លឹម ជាឡាយ ដែល​ខ្លាច​សត្វ​ជីងចក់។ ចាញ់​បន្លាច​របស់​ស្រី​ស្អាត ជាឡាយ ទោះ​ឲ្យ​ធ្វើ​អី ក៏​ព្រម​ធ្វើ​តាម​ដែរ។ ឥឡូវ​នេះ ការ​បន្លាច​ចេញ​ឈុត​ថ្មី​ទៀត​ហើយ កាន់​តែ​អស់​សំណើច​ជាង​មុន​ទៅ​ទៀត។

របៀប​បន្លាច​ គឺ​ ស្រីឡាង ប្រើ​សត្វ​ជីង​ចក់​ដដែល ទិដ្ឋភាព​ដែល​បាន​ឃើញ គឺ​មិន​ដូច​មុន​ឡើយ គឺ​ម្ដង​នេះ លឹម ជាឡាយ រត់​លឿន​ដូច​គ្រាប់​មីស៊ីល អត់​មាន​ងាក​ក្រោយ ខណៈ​ស្រី​ស្អាត មិន​ព្រម​លើក​លែង​ទេ គឺ​ប្រឹង​ដេញ​តាម​ថែម​ទៀត។ នេះ​បាន​ហៅ​ថា រត់​ប្រាស​អាយុ​មែន...!

ចេះ​តែ​ធ្វើ​បាប​គ្នា អាង​តែ​គ្នា​ខ្លាច...តោះ...ទស្សនា​សើច​លេង​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា