Wenger ចង់ទុកពាន Europa League ជាអនុស្សាវរីយ៍ចុងក្រោយជាមួយ Arsenal

  • 2018-05-03 06:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsene Wenger ចង់ទុកអនុស្សាវរីយ៍ល្អៗមុនដើរចេញពី Arsenal នៅចុងរដូវកាលក្នុងនោះគឺការលើកពាន Europa League និងធានាកៅអី Champions League ស្វ័យប្រវត្តិដល់ក្រុម។

Wenger

រជ្ជកាល២២ឆ្នាំរបស់បុរសចំណាស់សញ្ជាតិបារាំងនៅ Arsenal កាន់តែជិតឈានដល់ទីបញ្ចប់ បន្ទាប់ពីរូបលោកបានប្រកាសពីផែនការចាកចេញពេលចប់រដូវកាល។ ឱកាសលេង Champions League របស់ក្រុមគឺគ្មានទៀតទេបើសំអាងលើចំណាត់ថ្នាក់របស់ពួកគេនៅលីគ ប៉ុន្តែការឈ្នះ Europa League គឺជាមធ្យោបាយចុងក្រោយដែលលោក Wenger ចង់ប្រើដើម្បីបានទាំងពាន និងកៅអី UCL។

"ខ្ញុំចង់ទុកកេរ្ដិ៍ឈ្មោះល្អនៅថ្ងៃចុងក្រោយ។ ខ្ញុំចង់ដើរចេញ និងគិតពី Arsenal រហូតដល់វិនាទីចុងក្រោយ។ ខ្ញុំជឿជាក់ថាយើងត្រូវប្រឹងប្រែងឲ្យខ្លាំងបំផុត ទាំងការប្ដេជ្ញាចិត្ត និងកម្លាំងដើម្បីសម្រេចវា"។ Wenger និយាយដូច្នេះ។

គួរបញ្ជាក់ថា Arsenal ត្រូវប៉ះ Atletico Madrid ជើងទីពីរ Europa League នៅទឹកដីអេស្ប៉ាញនៅយប់នេះ បន្ទាប់ពីជើងទីមួយពួកគេបានត្រឹមស្មើ ១ទល់នឹង១ប៉ុណ្ណោះនៅកីឡដ្ឋាន Emirates៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម