កសិករទូទាំងប្រទេសកម្ពុជា បើដាំដុះដំណាំ៣ប្រភេទនេះ នឹងទទួលបានផលច្រើនបំផុត

  • 2018-05-03 03:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រះ​រាជ​ពិធី​ច្រត់ព្រះនង្គ័ល នា​ព្រឹក​ថ្ងៃ​ទី ​០៣ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គឺ​គោឧសភរាជ​មួយ​នឹម បាន​បរិភោគ​ស្រូវ និង ពោត ច្រើន​ជាង​គេ បន្ទាប់​មក​បរិភោគ​សណ្ដែក ក្នុង​ចំណោម​អាហារ ៧មុខ ដែល​បាន​ន័យ​ថា ស្រូវ ពោត និង សណ្ដែក ឆ្នាំ​នេះ​នឹង​ទទួល​បាន​ផល​ល្អ​ប្រសើរ។

តាម​លោកតា​អាចារ្យ​ប្រចាំ​ព្រះ​បរម​រាជ​បាន​ប្រកាស​ពី​កន្លែង​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ឯ​ខេត្ត​ស្វាយរៀង​ថា គោឧសភរាជ​បាន​សោយអាហារដូចខាងក្រោមនេះ៖

១-ស្រូវ ៩៥%

២.ពោត ៩៥%

៣.សណ្ដែក ៨០%

ដូច្នេះមានន័យថា កសិករនៅក្នុងប្រទេសកម្ពុជាបើដាំដុះ ផលិតផលកសិកម្មទាំង៣នេះ នឹងទទួលបានផលច្រើនជាងគេ។

នៅ​ថ្ងៃ​៤​រោច ខែ​ពិសាខ រៀងរាល់​ឆ្នាំ តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដើម្បី​ជា​ពិធី​មង្គល​មួយ ដែល​ព្រះករុណា ព្រះមហាក្សត្រ ចាត់ទុកថា ជា​ការប្រកាស​ថា រដូវ​វប្បមង្គល​បាន​ចូល​មក​ដល់​ហើយ ចាប់​ផ្ដើម​ប្រកក់​ប្រសិទ្ធី​ដល់​ប្រជាកសិករ ក្នុង​ការ​ធ្វើ​ស្រែចម្ការ នៅ​រដូវវស្សា​ឲ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម