តាក់ស៊ី​ភូមិ ឥឡូវ​​ក៏​មាន​គិត​លុយ​តាម​ Wing ដែរ

  • 2018-05-03 09:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ឯកទេស​វី​ង សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​វិធីសាស្ត្រ​ថ្មី​នៃ​ការទូទាត់​ថ្លៃ​ធ្វើ​ដំណើរ​ជាមួយ​តាក់ស៊ី​ភូមិ តាម​រយៈ​គណនី​វី​ង​។

ធនាគារ​ឯកទេស​វី​ង តែងតែ​ខិត​ខំ​ស្វែងរក​នូ​វ​មធ្យោបាយ ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព និង​ដំណោះស្រាយ​ថ្មី នៃ​ការទូទាត់​ប្រាក់​សម្រាប់​អតិ​ថិ​ជន​។ ទាំង​នេះ ក៏​ស្រប​ពេលដែល​ប្រជា​ជន​កម្ពុជា ចាប់ផ្តើម​មើលឃើញ​នូ​វ​អត្ថប្រយោជន៍​នៃ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិ​ច​ត្រូ​និក តាម​រយៈ​ការផ្ទេរ​ប្រាក់ និង​សកម្មភាព​ប្រចាំថ្ងៃ​ផ្សេងៗ​ទៀត​។ ធនាគារ​យើង​ខ្ញុំ កំពុង​ពង្រឹ​ង​នូ​វ​សេវា​ទូទាត់​ប្រាក់​តាម​ប្រ​ព័​ន្ធ​អេ​ឡិ​ច​ត្រូ​និក ដែល​ហៅថា “​វី​ង​គិតលុយ​” ដើម្បី​ធានាថា​អតិ​ថិ​ជន​ទទួលបានជ​ម្រើ​ស ក្នុង​ការធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ជាច្រើន ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​។

ធនាគារ​ឯកទេស​វី​ង មាន​ក្តី​ប្រាថ្នា ចង់​បង្កើត​នូ​វ​បរិយាកាស​នៃ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិ​ច​ត្រូ​និក ប្រកបដោយ​ភាព​ជោគ​ជ័យ និង​ផ្តល់​ជា​ចំនូល​ប្រចាំថ្ងៃ​សម្រាប់ ភ្នាក់ងារ ដៃគូ​សហការ សាជីវកម្ម សហគ្រាស​ខ្នាតតូច និង​ម​ធ្យ​ម ម្ចាស់​អាជីវកម្ម និង​ស្ថាប័ន​នានា ទាំង​នៅ​ទីក្រុង និង​នៅតាម​ទី​ជន​បទ​។ តាម​រយៈ​សេវាកម្ម​ទូទាត់​ប្រាក់​លើ​កម្មវិធី តាក់ស៊ី​ភូមិ អតិ​ថិ​ជន​មិនចាំបាច់​ព្រួយបារម្ភ​អំ​ពី​សាច់ប្រាក់​របស់​ពួកគេ នៅពេល​ធ្វើ​ដំណើរ ឬ​ត្រូវ​រង់ចាំ​លុយ​អាប់​នៅពេលដែល​ពួកគាត់​ទៅដល់​គោលដៅ​ឡើយ​។​

នេះ​គឺជា​ការបន្ត​ប្រឹង​ប្រែង​របស់​ធនាគារ​ឯកទេស​វី​វី​ង ក្នុង​ការផ្តល់ជូន​នូ​វ​បច្ចេកវិទ្យា និង​ការបង្កើត​ថ្មី​សម្រាប់ ស​ង្គ​ម​ជាតិ​កម្ពុជា​ទាំងមូល បន្ថែម​លើ​សេវាកម្ម​ទូទាត់​ប្រាក់ តាម​រយៈ​ទូរ​ស័ព្ទ​ដៃ​ជាច្រើន ដែល​ក្រុមហ៊ុន​បាន​បង្កើតឡើង ក្នុង​គោល​បំណងផ្តល់​ភាពងាយស្រួល​ដល់​ប្រជា​ជន​កម្ពុជា ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​ ​ដើម្បី​អបអរសាទ​រ​កិច្ចសហការ​នេះ អតិ​ថិ​ជន​ដែល​ធ្វើ​ដំ​ណើ​រ​តាម​រយៈ​កម្មវិធី តាក់ស៊ី​ភូមិ នឹង​ទទួលបាន​ការ​ប​ញ្ចុះ​តម្លៃ​យ៉ាង​សំ​បើ​ម​រហូតដល់ ៧០​ភាគ​រយ នៅពេល​ពួកគាត់​ធ្វើ​ការទូទាត់​ថ្លៃ​ធ្វើ​ដំណើរ តាម​រយៈ​គណនី​វី​ង​។ កម្មវិធី​ពិសេស​នេះ នឹង​ផ្តល់ជូន​គ្រប់​អតិ​ថិ​ជន​ទាំង​អស់ដែល​មាន​កម្មវិធី តាក់ស៊ី​ភូមិ នៅលើ​ទូរ​ស័ព្ទ​ដៃ​ចាប់​ពីថ្ងៃ​នេះ រហូតដល់​ចុង​ខែសីហា​។ ​ក្រៅពី​ការទូទាត់​ប្រាក់ អតិ​ថិ​ជន​អាច​ប្រើ​គណនី​វី​ង ក្នុង​ការបង់​វិក្កយបត្រ ទិញ​ទំនិ​ញ​តាម​អន​ឡាញ បញ្ចូល​ទឹកប្រាក់​ទូរ​ស័​ព្ទដៃ ផ្ញើរ​ទឹកប្រាក់​ទៅ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា ឬ​បង់​ប្រាក់កម្ចី​ផ្សេងៗ​។ សម្រាប់​អតិ​ថិ​ជន​ដែល​ពុំ​ទាន់​មាន​គណនី​វី​ង ពួកគាត់​ក៏​អាច​ដក​លុយ ឬ​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ដោយ​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​ពួកគាត់​បំផុត​។​

ការបង្កើត​គណនី​វី​ង គឺ​មិនមាន​គិតថ្លៃ​អ្វី​ទាំងអស់​។ អតិ​ថិ​ជន​គ្រាន់តែ​ដោ​ន​ឡូត កម្មវិធី​ស្មា​ត​ហ្វូន វី​ង ដាក់​ក្នុង​ទូរ​ស័​ព្ទដៃ និង​បំពេញ​រាល់ព័​ត៌មាន​ចាំបាច់​សម្រាប់​បង្កើត​គណនី​នី​នី​នោះ ឬ​ទៅកាន់​ភ្នាក់ងារ​វី​ង​នៅ​ទូទាំង​ប្រទេស​ដើម្បី​បង្កើត​គណនី​នៅ​ទី​នោះ​។

ជាមួយនឹង​កិច្ចសហការ​នេះ ធនាគារ​ឯកទេស​វី​ង ជឿជាក់ថា​ពួកយើង​កំពុង​បង្កើតជ​ម្រើ​ស​ជាច្រើន​សម្រាប់​ប្រជា​ជន និង​អ្នក​ជំនាញ​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ជួយ​ជំរុញ​កំណើ​ន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផងដែរ​។ នេះ​គឺ​ស្របទៅនឹង​បេសកកម្ម​របស់​យើង​ក្នុង​ការផ្តល់ជូន​នូ​វ​សេវាកម្ម​ប្រតិបត្តិការ​ទឹកប្រាក់​តាម​រយៈ​ទូរ​ស័​ព្ទ​ដៃ​ដ៏​មាន​ប្រសិទ្ធភាព ដែល​ជួយ​លើកកម្ពស់ ជំរុញ​កំណើ​ន​សេដ្ឋកិច្ច និង​កាត់បន្ថយ​វិសមភាព​ស​ង្គ​ម​។

ជា​ថ្មី​ម្តង​ទៀត ធនាគារ​ឯកទេស វី​ង មាន​សេចក្តី​សោម​នស្ស​រីករាយ​ក្នុង​ការផ្តល់ជូន​សេវាកម្ម​ថ្មីៗ​ដល់​ប្រទេស​កម្ពុជា​!

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម