ត្រៀមៗ! ម្ចាស់ជយ​លាភី​លេខ​ ១​ រឿងខ្លី នឹងបង្ហាញស្នាដៃវីដេអូចម្រៀងថ្មីមួយ

  • 2018-05-04 01:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដឹកនាំរឿង វ័យក្មេង នេត​ ឥន្ទន​រា​សុទ្ធី​ដេ្ឋព​ និងក្រុមការងារដែលធ្លាប់ផលិតរឿងខ្លី «The Dinner» ទទួលបានឱកាសថ្មីដឹកនាំវីដេអូ ចម្រៀងក្នុងរឿង​ខ្នាតធំមួយផលិតដោយ Studio 4 រឿង «បាតដៃខ្មៅ»។

នេត​ ឥន្ទន​រា​សុទ្ធី​ដេ្ឋព​ និងក្រុមផលិត

វីដេអូបទចម្រៀងថ្មីនេះ នឹងចេញផ្សាយជាផ្លូវការក្នុងខែ ឧសភា ឆ្នាំ ២០១៨ នេះហើយ ពិសេសបទចម្រៀងនេះនឹងមានក្នុងខ្សែភាពយន្តខ្នាតធំ ដែលសម្តែងដោយតារាចម្រៀង​វ័យក្មេង ឯករាជ្យ ដូចជា Sai និង ខាំ​ ជេន កញ្ញា ចែ ឡេង និងតួសម្តែងក្នុងរឿង «បាតដៃខ្មៅ»។

វីដេអូបទចម្រៀងនេះ បានធ្វើការយករូបភាពទីតាំងថ្មីមួយដែលមិនធ្លាប់បង្ហាញរូបរាងពី​មុន​ក្នុងវីដេអូបទចម្រៀងផ្សេងៗឡើយ។ វាជាសំណង់រោងចក្រមួយពីមុន និងមានការរៀបចំកែច្នៃប្លែកជាច្រើន ដែលមានឈ្មោះថា The Factory។ អ្នកដឹកនាំរឿង វ័យក្មេងរូបនេះ បានប្រាប់ថា ទីតាំងនេះ មានរូបភាពសិល្បៈ ពន្លឺ និងបរិវេនធំទូលាយ ដែលអំនោយផលដល់ការថតបទចម្រៀង រឿង «បាតដៃខ្មៅ» ជាពិសេស គឺត្រូវនឹង អារម្មណ៍នៃបទចម្រៀងតែម្តង។

តាមរយៈការបង្ហើបឱ្យដឹងខ្លះពីអ្នកដឹកនាំរឿង នេត​ ឥន្ទន​រា​សុទ្ធី​ដេ្ឋព​ ឱ្យដឹងថា​ បទចម្រៀងនេះ ជាការបង្ហាញពីមិត្តភាព និងការដែលក្រុម «បាតដៃខ្មៅ» ត្រូវបានបង្កើតឡើង។ លើសពីនេះ បទចម្រៀងនេះ ក៏ជាស្នាដៃនិពន្ធពី អ្នកសរសេររឿង និងផលិតករផលិតបទ​ចម្រៀងដ៏មានប្រជាប្រិយមួយរូប ដែល Sabay នឹងមកបង្ហាញក្នុងអត្ថបទបន្ត៕

ក្រុមការងារផលិតភាពយន្ត

អត្ថបទ៖ Sunny