Angelina Jolie និង​ Bill Gates ជាប់​ឈ្មោះ​ជា​បុគ្គល​ដែលគេ​កោត​សរសើរ​បំផុត​លើ​ពិភពលោក​

  • 2018-05-04 11:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​ ការ​ស្ទង់​មតិ​មួយ​ បាន​បង្ហាញ​ថា​ តារា​សម្ដែង​ Angelina Jolie និង​លោក Bill Gates ក្លាយ​​ជា​បុគ្គល​ដែល​គេ​កោតសរសើរ​បំផុត​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ជាប់​គ្នា​តែ​ម្ដង​ ដោយ​រាប់​ពី​ឆ្នាំ​ ២០១៥​ មក​ដល់​ឆ្នាំ​ ២០១៨​ នេះ​។

ជាក់ស្ដែង​ ក្រុមហ៊ុន​ YouGiv បាន​ឲ្យ​ដឹង​ថា​ ការ​ស្ទង់​មតិ​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​ឲ្យ​មហា​ជន​ ដាក់​លេខ​រៀង​ឲ្យ​មនុស្ស​ល្បី​ៗ​ទាំង​៤០​នាក់​ តាម​លំដាប់​ថ្នាក់​ដែល​គេ​កោត​សរសើរ​បុគ្គល​នោះ​។

ជា​លទ្ធផល​ ក្នុង​ចំណោម​ស្ត្រី​ទាំង​២០​នាក់​ Angelina Jolie ជាប់​ឆ្នោត​ក្លាយ​ជា​បុគ្គល​ដែល​គេ​កោត​សរសើរ​បំផុត​ ព្រោះ​តែ​អំពើ​សប្បុរសធម៌​ និង​អ្នក​ផ្សព្វ​ផ្សាយ​​សន្តិភាព​ ។

ចំណែក​ឯ​ខាង​បុរស​វិញ​ លោក​ Bill Gates ជា​អ្នក​ជាប់​ឆ្នោត​លេខ​១​ ក្លាយ​ជា​បុគ្គល​គេ​កោត​សរសើរ​ ព្រោះ​តែ​អំពើ​សប្បុរស​ធម៌​របស់​លោក​។

សូម​បញ្ជាក់​ផង​ដែរ​ ការ​បោះ​ឆ្នោត​ពី​បណ្ដា​មហា​ជន​ប្រមាណ​ជា​ ៣៧,០០០​នាក់​ មក​ពី​៣៥​ ប្រទេស​ ដើម្បី​រក​មនុស្ស​ដែល​គេ​កោត​សរសើរ​បំផុត​នេះ​ គឺ​បោះ​ឆ្នោត​ឲ្យ​បុគ្គល​ដែល​មាន​ជីវិត​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ ពោល​គឺ​មិន​រាប់​អ្នក​ដែល​ទទួល​មរណភាព​ទៅ​ហើយ​ឡើយ​​ ៕

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ម៉េង សុខហួយ