'ការលក់​ស្រា​' អាច​ជា​មូល​ហេតុ​មួយ​ជំរុញ​ Iniesta ចេញ​ពី Barca

  • 2018-05-03 11:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន El Mundo ក្លឹប​ចិន Chongqing Dangdai Lifan ដែល​អាច​ជា​ក្លឹប​ថ្មី​របស់ Andres Iniesta មិន​ត្រឹម​តែ​ឲ្យ​ហ៊ាន​ឲ្យ​ប្រាក់​ខែ​កីឡាករ​អេស្ប៉ាញ​ច្រើន​នោះ​ទេ ថែម​ទាំង​ព្រម​ទទួល​ទិញ​ស្រា​ចេញ​ពី​រោង​ចក្រ​របស់​ខ្សែ​បម្រើ​រូប​នេះ​ទៀត។

El Mundo បាន​ទម្លាយ​ថា ការ​លក់​ស្រា​ អាច​គឺ​ជា​មូល​ហេតុ​ដ៏​ចម្បង​មួយ​ដែល​កីឡាករ​អេស្ប៉ាញ Iniesta ចាកចេញពី Barcelona ហើយគ្រោង​ទៅ​លេង​នៅ​ចិន។

បើ​តាម​ប្រភព​ដដែល កាលពីពេលថ្មីៗនេះ ក្លឹប Chongqing Dangdai Lifan ដែល​មាន​មូលដ្ឋាន​នៅ​ចិន ព្រម​ឲ្យ​ Iniesta កុងត្រា​រយៈ​ពេល​ ៣​រដូវ​កាល​ ហើយ​ក្នុង​មួយ​រដូវ​កាល ខ្សែ​បម្រើ​អេស្ប៉ាញ​នឹង​ទទួល​បាន ២៧ លាន​អឺរ៉ូ (ប្រមាណ ៣២ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត គឺ​ក្លឹប​ចិន​មួយ​នេះ នឹង​ព្រមទទួលទិញ​ស្រា​ផលិត​ដោយ​ Bodega Iniesta (ដែល​ជា​រោង​ចក្រ​ផលិត​ស្រា​របស់​កីឡាករ​អេស្ប៉ាញ) ចំនួន​ដល់​ទៅ ៦​លាន​ដប ហើយ​ក្នុង​មួយ​ដប​ថ្ងៃ ៦​អឺរ៉ូ។

ដូច្នេះ​ បើ​ព្រមព្រៀង​មែន កីឡាករ Iniesta នឹង​ទទួល​បាន​ដល់​ទៅ ៣៦ លាន​អឺរ៉ូ (ប្រមាណ ៤៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក) ពី​ការ​លក់​ស្រាមួយ​នេះ បន្ថែម​ពី​លើ​ប្រាក់​ខែ​ដ៏​ច្រើន​ដែលក្លឹប​ចិន​ព្រម​ឲ្យ​ដូច​បាន​រៀប​រាប់​ខាង​លើ។

សូមបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ខ្សែបម្រើ Andres Iniesta បានប្រកាសចាកចេញពី Barcelona នៅ​ពេលរដូវកាលនេះចប់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី