Gmail បន្ថែម​មុខងារ​ថ្មី ប្រើប្រាស់កាន់​តែ​ឡូយ​ជាង​មុន​

  • 2018-05-04 04:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​បន្ថែម​មុខងារ​ថ្មីៗ​លើ​ Gmail អាច​សម្រួល​ការ​ប្រើប្រាស់​កាន់តែ​ឡូយ​​និង​រហ័ស​ជាង​មុន។

Hover Actions

ពេល​ដាក់​ Mouse លើ​អ៊ីមែល​ណា​មួយ​ នឹង​មាន​ជម្រើស​ Actions បង្ហាញ​នៅ​ក្បែរ​អ៊ីមែល​នោះ​រួមមាន​ Archive, Delete, Mark as Read និង​ Snooze។

Side panel ថ្មី​នៅ​ខាង​ស្ដាំ

នៅ​ខាង​ស្ដាំ​បញ្ជី​អ៊ីមែល​មាន​ icon អាច​បើក​កម្មវិធី​ Google Calendar, Keep និង​ Tasks ថ្មី​ ងាយស្រួល​គ្រប់គ្រង​អ៊ីមែល​លើ​ទំព័រ​តែ​មួយ​។

Snooze

ឥលូវ​ អ្នក​​ប្រើប្រាស់​អាច​ Snooze អ៊ីមែល​ចូល​ក្នុង​ Inbox រយៈពេល​ណា​មួយ​ ហើយ​បង្ហាញ​ដូច​សារ​ថ្មី​ ងាយស្រួល​ពេល​ក្រោយ​ចូល​មើល​ និង​ Reply ពេល​ទំនេរ​។

Smart Reply

ពេល​ចុច​ Reply Gmail នឹង​បង្ហាញ​បី​ជម្រើស​អាច​ឲ្យ​អ្នក​បន្ថែម​ទៅ​កាន់​ Body អ៊ីមែល​ ដោយ​អាច​កែតម្រូវ​ ឬ​បន្ថែម​ទៅ​កាន់​ Reply។

Plus mentions

អ្នក​អាច​ Mentions ​នរណា​ម្នាក់​នៅ​ប្រអប់​សារ​ដោយ​មិន​ចាកចេញ​ពី​ Body របស់​សារ​។ ក្នុង​ការ​បញ្ចូល​ឈ្មោះ​នរណា​ម្នាក់​ បញ្ចូល​សញ្ញា​ + ហើយ​ជ្រើសរើស​ឈ្មោះ​ ឬ​អ៊ីមែល​ពី​បញ្ជី​។

Hovercards និង​ Display density

មាន​ Hovercards អាច​កែប្រែ​បាន​សម្រាប់​ Contacts និង​ Display density ថ្មី​ ដោយ​រួម​បញ្ចូល​ព័ត៌មាន​បន្ថែម​ក្នុង​ Inbox។

Offline support

Gmail ឆាប់ៗ​នេះ​ នឹង​អាច​ប្រើ​ Offline បាន​ដោយ​មិន​មាន​អ៊ីនធឺណិត​ ដោយ​មាន​ជម្រើស​ Search, Compose, Reply, Delete និង Archive ចំពោះ​អ៊ីមែល​ ៩០ថ្ងៃ​ មុន​ ដោយ​មិន​តម្រូវ​អ៊ីនធឺណិត​។

Confidential mode

ពេល​សារ​បញ្ជូន​ក្នុង​ទម្រង់​ Confidential mode អ្នក​អាច​កំណត់​ពេល​ផុត​កំណត់​បាន​ ហើយ​អ្នក​ទទួល​មិន​អាច​ Forward ទាញ​យក​ ឬ​ចម្លង​ Contents របស់​អ៊ីមែល​បាន​ឡើយ​។

Nudging

មុខងារ​នេះ​អាច​រំលឹក​អ្នក​ ដោយ​ប្រាកដ​ថា​មិន​បាន​បំភ្លេច​សារ​សំខាន់​។

Assistive unsubscribe

Assistive unsubscribe tool ថ្មី​អាច​សិក្សា​លើ​អ៊ីមែល​អ្នក​មាន​ និង​បាន​ប្រើប្រាស់​ជាមួយ​ សំណើ​អ៊ីមែល​ណា​មួយ​គួរ​តែ​ Unsubscribe។

High Priority Notifications

បើ​ប្រើ​លើ​ទូរសព្ទ​ មាន​ជម្រើស​កែប្រែ​អ៊ីមែល​ណា​មួយ​ គួរ​បង្ហាញ​ Push alert លើ​ទូរសព្ទ​ ឬ​ Tablet ដែល​អាច​កាត់​បន្ថយ​ចំនួន​រំខាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី