មក​ដឹង​ពី​ចំនួន​អ្នក Log in ចូល​មើល​ Youtube ជា​រៀង​រាល់​ខែ​ម្ដង​ទៅ​មើល

  • 2018-05-04 03:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​ណាស់ មាន​មនុស្ស​ប្រហែល ១.៨ ពាន់​លាន​នាក់ ដែល​បាន​ Log in ចូល​ទៅ​ក្នុង​គណនី Youtube ស្មើ​នឹង ១.៨ ពាន់​លាន​ដង​នៃ​ចំនួនការ​ទស្សនា​វីដេអូ​នានា​រៀង​រាល់​ខែ ដែល​នេះ​មិន​​រាប់​បញ្ចូល​អ្នក​ដែល​មិន​បាន Log in ដោយ​គ្រាន់​តែ​ចុច​ចូល​មើល​ផ្ទាល់​ផង។

លោក​ស្រី Susan Wojcicki បាន​ថ្លែង​នៅ​មុខ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​ឡាយ​នា​កម្ម​វិធី Newfront ថា៖ "ការ​រីក​ចម្រើន​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ​ គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​និង​អ្នក​រាល់​គ្នា​នៅ Youtube។ យ៉ាងណាមិញ​ វា​គ្មាន​សៀវភៅ​ណា​កំណត់​ថា Open Platform ដូច​ជា​យើង​ត្រូវ​ដំណើរ​ការ​នៅ​ក្នុង​ទំហំ​ធំ​ប៉ុណ្ណានោះ​ទេ។ អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​ដើរ​តាម​គន្លង​ដែល​ត្រឹម​ត្រូវ​ឯណោះ​វិញ​ទេ" ។

Youtube បាន​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ ក្នុង​ភាព​រកាំរកូស​ជាមួយ​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​ និង​អ្នក​បង្ហោះ​វីដេអូ​ចូល​ក្នុង Platform ពីសេរី​ភាព​ក្នុង​ការ​ច្នៃ​ប្រឌិត។ ឧទាហរណ៍​ដូច​ជា​ឆ្នាំ​មុន អ្នក​ប្រើប្រាស់​បាន​បញ្ចេញ​ការ​ខឹង​សម្បារ​ចំពោះ​ពាណិជ្ជកម្ម​ទាំង​ឡាយ ដែល​ដាក់​ផ្សាយ​នៅ​លើ​វីដេអូ​មិន​ល្អ​នានា ជា​ហេតុ​ធ្វើឲ្យ youtube ត្រូវ​លុប​ចោល​វីដេអូ​ជាង ១៥០ ០០០ ចោល។

ជា​រៀង​រាល់​នាទី មាន​វីដេអូ​ប្រហែល​ជា ៤០០ ម៉ោង ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង Youtube ជា​ហេតុ​ធ្វើ​ឲ្យ Platform នេះ​ពិបាក​នឹង​គ្រប់​គ្រង​មាតិកា​ដោយ​សារ​មាន​អ្នក​ប្រើប្រាស់ និង​អ្នក​បង្ហោះ​វីដេអូ​ច្រើន​លើស​លប់។ ហេតុ​ផល​នេះ​ទើប​ធ្វើ​ឲ្យ​ Youtube នៅ​តែ​ជា​កន្លែង​ពេញ​និយម​សម្រាប់​អ្នក​ផ្សាយ​ពាណិជ្ជ​កម្ម​នានា៕

ចុចអាន៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាត សុវត្ថិ