អាមេរិក​ហាមមិនឲ្យលក់​ទូរសព្ទ​ចិន​ ២​ ម៉ូដែល​នៅ​មូលដ្ឋាន​យោធា​របស់​ខ្លួន

  • 2018-05-04 04:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​បញ្ចកោណ​អាមេរិក Pentagon បាន​សម្រេច​ហាម​ឃាត់​ការ​លក់​ស្មាតហ្វូន​ចិន​ចំនួន​២​ម៉ូដែល​គឺ Huawei និង ZTE ក្នុង​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក Dave Eastburn វរសេនីយ៍ត្រី​មន្ទីរ Pentagon ថ្លែង​ទៅ​កាន់​សារព័ត៌មាន CNET កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ។

ការ​ហាម​ឃាត់​នេះ ធ្វើ​ឡើង​ក៏​ព្រោះ​តែ​ក្ដី​ព្រួយ​បារម្ភ​របស់​អាមេរិក​ជុំវិញ​បញ្ហា​សុវត្ថិភាព ដែល​យល់​ឃើញ​ថា​ក្រុមហ៊ុន​ទូរសព្ទ​ទាំង​២​នោះ​អាច​លួច​ប្រមូល​ទិន្នន័យ​ពី​បុគ្គលិក​យោធា​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន។ លោក Dave Eastburn បាន​និយាយ​ថា៖ "ទូរសព្ទ Huawei និង ZTE អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ណា​មួយ​ចំពោះ​បុគ្គលិក​ក្រសួង​ការពារ​ជាតិ ព័ត៌មាន និង​បេសកកម្ម"។

សូម​ជម្រាប​ថា នេះ​គ្រាន់​តែ​ជា​ការ​ហាមឃាត់​ការ​លក់​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​មូលដ្ឋាន​យោធា​អាមេរិក។ យ៉ាង​ណា​មិញ យោធា​អាមេរិក​នៅ​តែ​អាច​ទិញ Huawei និង ZTE ប្រើ​បាន​ដដែល នៅ​ទីតាំង​លក់​ផ្សេង​ទៀត​ក្រៅ​ពី​មូលដ្ឋាន​ឈរ​ជើង។ បច្ចុប្បន្ន ក្រសួង​ការពារ​ជាតិ​អាមេរិក​កំពុង​ពិចារណា​លើ​គម្រោង​ប្រឹក្សា​យោបល់​ចំពោះ​យោធា​អំពី​ការ​ប្រើប្រាស់​ទូរសព្ទ​របស់​ពួក​គេ ក៏​ដូចជា​ម៉ាក​ទូរសព្ទ​ដែល​គួរ​ប្រើ​ជា​ដើម៕

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ ឈាង.