ប្រវត្តិសាស្ត្រ​ម្ដង​នេះ ភិន សុដាលីស សម្ដែង​តួរង

  • 2018-05-04 05:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​នេះ​ផលិតកម្ម​មហា​ហង្ស​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​​ខ្សែភាពយន្ត​ភាគ​ថ្មី​រឿង"កាំបិត​មុខ​ពីរ​" នៅ​គេហដ្ឋាន​​លោក​ អ៊ិន សុភិន អគ្គនាយក​ផលិតកម្ម​មហា​ហង្ស​ផ្ទាល់​តែ​តែម្ដង​ ដោយ​ក្នុង​នោះ​ កែវ ស្រីនាង សម្ដែង​​ជា​តួឯក​ ចំណែក​ឯ​ ភិន សុដាលីស បាន​ត្រឹម​តំណែង​តួរង​តែប៉ុណ្ណោះ។

ទាក់​ទង​ការ​ជ្រុះ​បាត់​តំណែង​តួឯក​ក្នុង​ផលិតកម្ម​ខ្លួន​លើក​ដំបូង ភិន សុដាលីស បាន​លើក​ឡើង​ថា ខ្លួន​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​​អំពី​ប្រជាប្រិយភាព​ ហើយ​មក​ប្រកាន់​ឫកពា​​តួឯក​តួ​រង​នោះ​ឡើយ​ អ្វី​ដែល​សំខាន់​ក្នុង​រឿង​ "កាំបិត​មុខ​ពីរ​" គឺ​នាង​បាន​សម្ដែង​​ជាមួយ​​​ កែវ ស្រីនាង ​ដែល​ជា​Idol ខ្លួន​ស្រឡាញ់​គាំទ្រ​​តាំង​ពី​១០​ឆ្នាំ​មុន​ម្ល៉េះ។

​​​ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ​ ភិន សុដាលីស ​រៀប​រាប់​ថា៖​" ចាស​នេះ​គឺ​ជា​លើក​ទី១​របស់​ខ្ញុំ ដែល​សម្ដែង​ជា​តួ​រង​ ហើយ​ខ្ញុំ​អត់​មាន​អី​ត្រូវ​ប្រកាន់​រឿង​សម្ដែង​តួឯក​ ឬ រង​នោះ​ទេ​ ហើយ​នេះ​ក៏​ជា​លើក​ទី១​ដែល​ខ្ញុំ​ប៉ះ​ដៃ​គូ​ជាមួយ​បង​ កែវ ស្រីនាង ដូច្នេះ​ខ្ញុំ​មាន​តែ​សប្បាយ​ចិត្ត ​ដែល​នាង​​ខ្ញុំ​​មាន​ឱកាស​​​បាន​សម្ដែង​ជាមួយ​គាត់​ ព្រោះ​គាត់​ជា​រៀមច្បង​សិល្បៈ​មួយ​រូប​ដែល​ខ្ញុំ​គោរព​ស្រឡាញ់"។

​​​រឿង​ "កាំ​បិត​មុខ​ពីរ​" គឺ​ជា​ខ្សែ​ភាពយន្ត​ភាគ​បែប​មនោ​សញ្ចេតនា​ស្នេហា​អូន​បង​​​មាន​ ៤៥ភាគ​ គ្រោង​នឹង​ដំណើរ​ការ​ថត​ចាប់​ពី​ថ្ងៃ​ទី​ ៤ ខែ ឧសភា ឆ្នាំ២០១៨ នេះ​។ ចូល​រួម​សម្ដែង​ដោយ​ លោក អូន ឧស្សាហ៍ កែវ ស្រីនាង អ៊ុន សិទ្ធា ភិន សុដាលីស ម៉ៅ គីមធីតា សឿន ផានផាភួងព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ផ្សេងទៀត៕​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម