មុន​ប៉ះ​ U21 ទីម័រខានស្អែក​គ្រូ U21 កម្ពុជា​បង្ហាញ​ទំនុក​ចិត្ត​ទោះ​មិន​សង្ឃឹម ម៉ាត់ ណូរុន​ បាន​លេង

  • 2018-05-04 07:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២១ ឆ្នាំ​ នឹង​ត្រូវ​តទល់​ជា​មួយ​​ក្រុម​​ជម្រើស​ជាតិ​ U21 ​ទីម័រខាងកើត​នា​វេលា​ម៉ោង ៧:១៥ នាទី​​ល្ងាច​ក្នុង​ពាន​រង្វាន់​ស្ដេច​ស៊ូល​តង់​​ប្រទេស​ប្រ៊ុយណេ​ ដែល​ជា​ជំនួប​ផ្ដាច់​ព្រ័ត្រ។

លោក ប្រាក់ សុវណ្ណារ៉ា

​ទាក់​ទង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ស្អែក​នេះ​លោក​ ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក U21 ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​លោក​​ពិត​ជា​មាន​ក្ដី​រំពឹង​​ក្នុង​ជួយ​កម្ពុជា​ឲ្យ​ឈ្នះ​ទីម័រខាងកើត ដើម្បី​គ្រង​ជើង​ឯក​ពាន​ខាង​លើ​។ ចំណុច​ដែល​ធ្វើ​ឲ្យ​លោក​មាន​ក្ដី​រំពឹង​គឺ​ ដោយ​សារ​​កម្លាំង​ចិត្ត​កីឡាករ​កម្ពុជា ​និង​សមត្ថភាព​កូន​ក្រុម​មាន​ភាព​ល្អ​ប្រសើរ​មិន​មាន​បញ្ហា​របួស។

​ជា​មួយ​គ្នា​នោះ​លោក​ក៏​មាន​ការ​សោក​ស្ដាយ ដែល​ ម៉ាត់ ណូរុន ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​មិន​បាន​ជួយ​ជម្រើស​ជាតិ​​នា​ជំនួប​ដ៏​សំខាន់​មួយ​នេះ ដោយ​សារ​តែ​​របួស​ចង្កា​។ ​ក្រុម​ជម្រើស​ជាតិ​ U21 កម្ពុជា​ឡើង​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដោយ​សារ​ទម្លាក់​ក្រុម​បាល់ទាត់ U21 មីយ៉ាន់ម៉ា ២-១ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ ៕ ​

ក្រុម​បាល់ទាត់ U21 កម្ពុជា (រូប​ថត FFC)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​