Iniesta អាច​អវត្តមាន​ El Clasico ប៉ះ​ Real Madrid ជា​លើក​ចុង​ក្រោយ?

  • 2018-05-04 08:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Camp Nou របស់​ខ្លួន​ស្វាគមន៍​ស្ដេច​.ស​ Real Madrid សម្រាប់​ជំនួប​ El Clasico នៅ​យប់​ថ្ងៃ​អាទិត្យ​ឈាន​ចូល​ថ្ងៃ​ច័ន្ទ​វេលា​ម៉ោង​ ១:៤៥​នាទី​រំលង​អាធ្រាត្រ។​

ការ​ប្រកួត​នេះ​ហាក់​មិន​សំខាន់​ដូច​ El Clasico មុន​ៗ​ទេ​សម្រាប់​ក្លឹប​ទាំងពីរ​ ដោយសារ​ Barca បាន​ក្លាយ​ជា​ជើង​ឯក​ La Liga រួច​ទៅ​ហើយ​ ប៉ុន្តែ​​សំខាន់​សម្រាប់​វីរបុរស​អេស្ប៉ាញ​ម្នាក់​គឺ Andrés Iniesta ដោយ​សារ​​វា​ជា​ការ​លេង​ El Clasico លើក​ចុង​ក្រោយ​របស់​​គេ​ មុន​ពេល​​ចាកចេញ​ពី Barca នៅ​ចុង​រដូវ​កាល​។​

យ៉ាង​ណា​មាន​ការ​ព្រួយ​បារម្ភ​​ថា​ Iniesta អាច​អវត្តមាន​ El Clasico ចុង​ក្រោយ​នេះ​ព្រោះ​មិន​ឃើញ​រូប​គេ​ទៅ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ឯទៀត​ត្រៀម​ប៉ះ​ Real Madrid។ ខ្សែ​បម្រើ​វ័យ​៣៣​ឆ្នាំ​មាន​បញ្ហា​កំភួន​ជើង​តែ​រំពឹង​ថា​អាច​ជា​ទាន់​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ។

Iniesta គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឲ្យ​អេស្ប៉ាញ​ឈ្នះ​ ហូឡង់​ហើយ​លើក​ពាន World Cup លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១០។​ El Mundo ផ្សាយ​ថា​កីឡាករ​រូប​នេះ​នឹង​រើស​យក​ក្លឹប​ក្នុង​ប្រទេស​ចិន​សម្រាប់​បន្ត​អាជីព​ ដោយ​ទទួល​ចំណូល​ ៨១​លាន​អឺរ៉ូ​សម្រាប់​ក្នុង​ត្រា​រយៈ​ពេល​៣ឆ្នាំ៕

ប្រភព៖ AS English   អត្ថបទ៖ វិរ័ត្ន