មោទកភាព​គ្រួសារ និង​ប្រទេស​​ជាតិ កូន​ប្រុស​នាយ​ក្រឹម ចេញ​បេសកកម្ម​ក្រោម​ឆ័ត្រ UN រសៀល​នេះ!

  • 2018-05-04 12:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រលប់​នេះ កូន​ប្រុស​នាយ​ក្រឹម ដែល​មិន​ទាន់​ដឹង​ឈ្មោះ​អ្វី​នៅ​ឡើយ បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​ហើយ ដើម្បី​ចូល​បេសកកម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា UN។

ព័ត៌មាន​នេះ ទម្លាយ​ដោយ​ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​ឯកឧត្តម បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​ឲ្យ​ដឹង​ថា ថ្ងៃ​នេះ កង​កម្លាំង​មួក​ខៀវ​របស់​កម្ពុជា​ចេញ​ទៅ​បំពេញ​ការងារ​រក្សា​សន្តិភាព​នៅ​តាម​បណ្ដា​ប្រទេស​ដែល​កំពុង​មាន​គ្រោះ​ភ័យ ហើយ​មួយ​ក្នុង​ចំណោម​នោះ គឺ​ប្រទេស​ម៉ាលី។

ឯកឧត្តម បន្ត​ថា "ក្នុង​ចំណោម​ទាហាន​មួក​ខៀវ​ខ្មែរ​លើក​នេះ ក៏​មាន​វត្តមាន​របស់​កូន​ប្រុស​លោក​ពូ​ក្រឹម​ចូល​រួម​ដែរ។ នៅ​ប្រលាន​យន្តហោះ​ថ្ងៃ​នេះ ឃើញ​ពូ និង​មីង​ញញឹម​ជូន​ដំណើរ​កូន​ក្នុង​មោទកភាព​​គ្រួសារ និង​សង្គម​ជាតិ"៕

អត្ថបទ៖ ទារិកា