គ្រូ​បង្វឹក Atletico Madrid រង​ការ​ពិន័យ​មិន​ឲ្យ​ចូលរួម វគ្គ​ផ្តាច់ព្រ័ត្រ Europa League

  • 2018-05-05 02:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ Atletico Madrid លោក Diego Simeone ត្រូវ​បាន​ហាមឃាត់​ពី Uefa ៤​ប្រកួត​ហើយ​នឹង​ត្រូវ​អវត្តមាន​ពី​នៅ​ពេល​កូន​ក្រុម​លោក​ត្រូវ​ប៉ះ Marseille នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League នៅ​ថ្ងៃ​ទី១៦ ឧសភា ខាងមុខ។

Simeone ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​ក្នុង​ការ​ជេរប្រមាថ​មន្ត្រី​លើ​ទីលាន​អំឡុង​ការ​ប្រកួត វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​១​នៅ​ទឹក​ដី​ Arsenal។

ការ​ពិន័យ​សម្រាប់​ប្រកួត​ដំបូង​របស់​គ្រូបង្វឹក​វ័យ​៤៨​ឆ្នាំ ចាប់​ផ្តើម​រាប់​តាំង​ពី Atletico Madrid បាន​ទម្លាក់​​ក្រុម​កាំភ្លើង​ធំ​នៅ​ជើង​ទី​២​ដោយ​លទ្ធផល​សរុប ២-១ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

វា​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូបនេះរង​ការ​ពិន័យ​ ១២ ០០០ ដុល្លារ និង មិន​ឲ្យ​ចូល​ទីលាន​៤​ប្រកួត។ នៅ​ឆ្នាំ ២០១៤ លោក​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ដាក់​បម្រាម​៨​ប្រកួត​មិន​ឲ្យ​ចូល​ទីលាន និង ឆ្នាំ ២០១៦ ជាប់​បម្រាម ៣ ប្រកួត ដែល​ការ​ពិន័យ​ទាំង​នេះ​សុទ្ធសឹងតែ​​មក​ពី​អាកប្បកិរិយា​ច្រងេងច្រងាង​របស់​លោក៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត