Courtois ​និយាយ​យ៉ាង​ឡូយ​ ក្នុង​ការ​មិន​ផ្ទេរ​ទៅ​កាន់ Real Madird

  • 2018-05-05 02:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​ជម្រើស​​ទី​១​របស់​ Chelsea និង​ជា​អ្នក​ចាំ​ទី​ឆ្នើម​របស់ បែលហ្សិក​ Courtois ​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ផ្ទេរ​ទៅ​​កាន់​អធិរាជ​ស Real Madrid ​នា​រដូវ​កាល​ក្រោយ​ឡើយ។

Courtois បាន​ចំណាយ​ពេល ៣ ឆ្នាំ​នៅ​ក្លឹប​ Atletico Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង មុន​ពេល​ផ្លាស់​មក​កាន់​តោ​ខៀវ​វិញ​កាល​ឆ្នាំ​២០១៤ ។ ​នេះ​ជា​ហេតុ​ផល​មួយ​ ដែល​នាំ​ឲ្យ​គេ​​គ្មាន​ចំណាប់​អារម្មណ៍​ទៅ​លេង​នៅ​អេស្ប៉ាញ​ម្ដង​ទៀត។

អ្នក​ចាំ​ទី​​កម្ពស់ ១.៩៩ ​ម៉ែត្រ​រូប​នេះ​បាន​និយាយ​ថា ៖« ​ខ្ញុំ​មិន​បាន​ឃើញ​ខ្លួន​របស់​ខ្ញុំ​នៅ Real Madrid​ ទេ។ ខ្ញុំ​ឃើញ​ខ្លួន​​របស់​ខ្ញុំ​នៅ​ Chelsea។ ក្លឹប​នេះ​បាន​​ចំណាយ​ពេល​រហូត ៦ ឆ្នាំ​ ដើម្បី​តាម​ឃ្លាំមើល​ខ្ញុំ​កាល​លេង​នៅ​​ក្លឹប​ចាស់​​នា​ប្រទេស​ បែលហ្សិក ហើយ​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ក្នុង​ការ​ចូល​រួម​ជា​មួយ​ពួក​គេ»។

អ្នក​ចាំ​ទី​មាន​វ័យ​ ​២៦ ឆ្នាំ​រូប​នេះ​បន្ថែម​ថា ​«​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​របស់​ខ្ញុំ​ជា​កូនសោ​យ៉ាង​សំខាន់​នៅ​ Chelsea ។ ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​​នៅ​ទី​នេះ (Chelsea) ហើយ​ខ្ញុំ​ក៏​មិន​​ឃើញ​ខ្លួន​របស់​ខ្ញុំ​នៅ​កន្លែង​ផ្សេង​​ទៀត​ដែរ»៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​