Barcelona កំពុង​អន្ទង​ចិត្ត​ Neymar ​ទីពីរ​ ថ្លៃ​កប់​ដែរ​ហ្នឹង ​

  • 2018-05-05 03:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភ្នាក់​ងារ​របស់ Barcelona និង​ភ្នាក់​ងារ​របស់​កីឡាករ Rodrygo ​តារា​ឆ្នើម​​របស់​ក្លឹប Santos ដែល​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ Neymar ​កំពុង​ជួប​ពិភាក្សា​គ្នា​​ក្នុង​ការ​នាំ​យក​កីឡាករ​វ័យ ១៧ ឆ្នាំ​រូប​នេះ​ទៅ​កាន់​ Camp Nou។

ទំនាក់​ទំនង​​នៃ​ការ​ផ្ទេរ​តារា​ឆ្នើម​វ័យ​ក្មេង​រូប​ទៅ​កាន់​ Barcelona ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ទៅ​រួច​ជា​មួយ​តម្លៃ​នៃ​ការ​ផ្ទេរ​​ចេញ​​ផ្ដាច់​កុង​ត្រា ៥០លាន​អឺរ៉ូ។ ​ស្រប​ពេល​​តារា​វ័យ​ក្មេង​រូប​នេះ​ជាប់​កុង​ត្រា​ជា​មួយ Santos ដល់​ឆ្នាំ​២០២២។

Rodrygo Silva de Goes ​មាន​វ័យ ១៧ ឆ្នាំ​​ជា​យុវជន​របស់​​​ក្លឹប​ Santos ។ ​លីគ​កំពូល​របស់​ប្រេស៊ីល​បើក​​រដូវ​កាល​ថ្មី​បាន​២​សប្ដាហ៍​ ​កីឡាករ​រូប​នេះ​​ចូល​​លេង​បាន ២ ប្រកួត​​រក​បាន ១ គ្រាប់៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម