ប្រទេស​ចិត្តល្អ​បំផុត​លើ​លោក​ទាំង​១០ ក្នុង​នោះ​មាន​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន២

  • 2018-05-05 07:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ឆ្នាំ​អង្គការ​មូលនិធិ​ជំនួយ​សប្បុរសធម៌ (The Charities Aid Foundation ហៅ​កាត់​ថា CAF) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​តែង​ចេញ​ផ្សាយ​របាយការណ៍​ប្រទេស​ចិត្ត​ល្អ​បំផុត​លើ​​ពិភពលោក ឬ The World Giving Index។ សម្រាប់​ចំណាត់​ថ្នាក់​ចុង​ក្រោយ​បំផុត​របស់ CAF បាន​ស្ទង់​មតិ​មនុស្ស​ជាង ១៤៥ ០០០ នាក់​ មក​ពី​ប្រទេស​ចំនួន ១៣៩។

របាយការណ៍​នេះ​កាល​ពី​ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន​២​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​ចិត្ត​ល្អ​បំផុត​របស់​ពិភពលោក ដែល​ មីយ៉ាន់ម៉ា ជាប់​លេខ​១ ឥណ្ឌូណេស៊ី លេខ​២ ។ នេះ​បើ​តាម​វេបសាយ Worldatlas។

ប្រទេស​ចិត្ត​ល្អ​បំផុត​លើ​​ពិភពលោក ឬ The World Giving Index ត្រូវ​បាន​កំណត់​តាមរយៈ​កត្តា​៣​យ៉ាង៖ ទី១ ភាគរយ​នៃ​​ប្រជាជន​ចូលចិត្ត​ជួយ​ការងារ​ស្ម័គ្រចិត្ត ទី២ ការ​ជួយ​យក​អាសា​អ្នក​​ដែល​មិន​ស្គាល់​គ្នា និង ទី៣ ការ​បរិច្ចាគ​ថវិកា។

បើ​តាម​តួលេខ​នេះ​បង្ហាញ​ថា ៦៥%នៃ​ជា​ប្រជាជន​មីយ៉ាន់ម៉ា​ ជា​មនុស្ស​ចិត្ត​ល្អ ឥណ្ឌូណេស៊ី ៦០% និង ថៃ ៤៦% នៃ​ប្រជាជន​ក្នុង​ប្រទេស ជា​មនុស្ស​ចិត្ត​ល្អ។ ​​(https://www.cafonline.org/docs/default-source/about-us-publications/cafworldgivingindex2017_2167a_web_210917.pdf?sfvrsn=ed1dac40_10)

ដោយ​ឡែក​តាមរយៈ​របាយការណ៍​ដដែល ​កម្ពុជា​​មាន​ពិន្ទុ​អាក្រក់​បំផុត​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ១៣៤ ក្នុង​ចំណោម ១៣៩ ប្រទេស ពោល​គឺ​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​ប្រទេស​ជិត​ខាងថៃ មាន​លេខ​១៦ និង ​វៀតណាម លេខ ១១៦ ប៉ុន្តែ​គ្រាន់​បើ​ជាង​ចិន មាន​លេខ ១៣៨។ ពោលគឺ ១៨% ស្មើ​នឹង​ប្រជាជន​ជាង ២លាន ៨​សែន​នាក់ នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១៦ លាន​នាក់​របស់​កម្ពុជា គឺ​ជា​មនុស្ស​ចិត្ត​ល្អ​។ នេះ​បើ​តាម​របាយ​ការណ៍​ខាង​លើ៕

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ សុខ លាងហ៊ត