មិន​ត្រឹម​ជា​ម៉ាស៊ីន​ចាក់ MP3 ថែម​ទាំង​អាច​បកប្រែ​ដល់​ទៅ ១៤ ភាសា​ទៀត​ផង

  • 2018-05-06 02:54:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មិនា​កន្លង​ទៅ​ក្រុមហ៊ុន Xiaomi បាន​ដាក់​បង្ហាញ​នូវ​ឧបករណ៍ Konjac AI Translator ក្នុង​ពិព័រណ៍ Xinnzhiyuan AI Technology Summit 2018 ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ហើយ​ទើប​តែ​ប្រកាស​លក់​ក្នុង​ថ្ងៃ​នេះ​លើ​គេហទំព័រ Youpin ក្នុង​តម្លៃ ២៩៩ យន់ ឬ​ប្រហែល ៤៧ ដុល្លារ

ឧបករណ៍​នេះ​សោត​ផលិត​ដោយ​ក្រុមហ៊ុន Banana Technological សហការ​រួម​គ្នា​ជាមួយ Xiaomi ហើយ​មាន​តួ​ខ្លួន​ស្រោប​ដោយ​សារធាតុ​អាលុយមីញ៉ូម​ដូច​អ្វី​ដែល​មាន​ស្រោប​លើ​ម៉ាស៊ីន MacBook Pro នៃ​ក្រុមហ៊ុន Apple ដោយ​ខុស​ពី​ប្រភេទ​ក្បាល​ចាក់​ចម្រៀង​ធម្មតា។ ថាមពល​ថ្ម​ល្មម​ប្រើប្រាស់​ទំហំ ៩០០mAh។

ចំណុច​ពិសេស​ត្រង់​ការ​អាច​បកប្រែ​បាន​ដល់​ទៅ ១៤ ភាសា ជាមួយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា AI របស់​ Microsoft Translation និង​ប្រព័ន្ធ​សំឡេង Xiao AI។ ក្រៅ​ពី​នោះ​យើង​ក៏​អាច​ប្រើ​ជា Mp3 Player, វិទ្យុ, ស្ទង់​អាកាស​ធាតុ ក៏​ដូច​ជា​រៀន​ភាសា​បាន​យ៉ាង​ឡូយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា