គ្រូ​យោធា​ម្នាក់​អាច​នឹង​ជាប់ទោស ក្រោយធ្វើរឿងអាក្រក់១លើសិក្ខាកាមស្រី បង្ហោះហ្វេសប៊ុក

  • 2018-05-06 06:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្ហាត់​យោធា​ម្នាក់​របស់​ប្រទេស​អង់គ្លេស​កំពុង​ប្រឈម​មុខ​នឹង​តុលាការ​បន្ទាប់​ពី​បាន​ធ្វើ​ទុក្ខ​លើ​សិក្ខាកាម​ស្រី និង បាន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ថត​នាង​​យំ រួម​នឹង​ការ​រំលោភ​បំពាន​ដោយ​ពាក្យ​សំដី​ក្នុង​ពេល​ហ្វឹកហាត់ រួច​បង្ហោះ​វីដេអូ​នោះ​លើ​ហ្វេសប៊ុក​ដែល​មាន​អ្នក​​ចូល​មើល​ជាង ២៥០ ០០០ ដង​។ នេះ​បើ​តាម​ Dailymail ចុះ​ផ្សាយ​ថ្ងៃ​នេះ។ ​

​វីដេអូ​របស់​នាង​ត្រូវ​បាន​គេ​ចុច Like និង Share រាប់​ពាន់​ដង​ក្នុង​រយៈ​ពេល​៣​ថ្ងៃ។ នៅ​ក្នុង​វីដេអូ​នោះ​បង្ហាញ​ថា​សិក្ខាកាម​ស្រី​ដែល​​មើល​ទៅ​នឿយហត់​អស់កម្លាំង​លុត​ជង្គង់​ពី​មុខ​គ្រូ​បង្ហាត់​យោធា ដែល​បាន​គំហក​ដាក់​នាង​ម្តង​ហើយ​ម្តង​ទៀត​​ក្នុង​ន័យ​ជេរ​ប្រមាថ​ថា​នាង​ "ខ្សោយ​ខ្លាំង​ណាស់ ឬ f****** weak”។

មាន​ស្ត្រី​ប្រហែល ៧ ០០០ នាក់​កំពុង​បម្រើ​ការ​ជា​ទាហាន​ពេញ​ម៉ោង​នៅ​ប្រទេស​អង់គ្លេស ហើយ​ពួក​គេ​ត្រូវ​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល​មុន​នឹង​​អាច​​ចូលរួម​ជាមួយ​កងវរសេនាធំ​ថ្មើរជើង​​នៅ​ប្រទេស​  អាហ្វហ្គានីស្ថាន។

លោក Johnny Mercer ជា​មេទាហាន​ដឹកនាំ​​ការ​ប្រយុទ្ធ​​ជាមួយ​ក្រុម​តាលីបង់​បាន​​រិះគន់​គ្រូ​បង្វឹក​យោធា​ដែល​បាន​បង្ហោះ​វីដេអូ​នេះ។ លោក​និយាយ​ថា "ខ្ញុំ​ធ្លាប់​ដឹកនាំ​ការ​ហ្វឹកហាត់​ក្រុម​កុម្ម៉ង់ដូ ហើយ​វា​ជា​អភ័យឯកសិទ្ធិ​​របស់​បុគ្គល​ម្នាក់ៗ និង អ្វី​ដែល​យើង​ត្រូវ​ដឹង​ពី​បុគ្គលិកលក្ខណៈ​ផ្សេងៗ​គ្នា​របស់​ពួកគេ។ ខ្ញុំ​មិន​ដែល​គិត​អំពី​ការ​ថត ហើយ​បង្ហោះ​វីដេអូ យ៉ាង​ណា​ក្តី​វា​គឺ​ជា​ការ​រំលោភ​សេចក្ដី​ទុកចិត្ត និង ការ​គោរព​ចំពោះ​បុគ្គល​ម្នាក់ៗ"។

ប៉ុន្តែ​វីដេអូ​របស់​គ្រូ​យោធា​ដែល​បាន​បង្ហោះ​នៅ​លើ​ Facebook page មាន​ឈ្មោះ Forces Bible បាន​ការពារ​លោក​គ្រូ​ ដោយ​បាន​លើក​ឡើង​ថា ការ​ដាក់​ពិន័យ​របស់​គ្រូ​បង្ហាត់​បន្ទាប់​ពី​នាង​សម្រក់​ទឹក​ភ្នែក ហើយ លោក​គ្រូ​ថែមទាំង​បង្ហាញ​ការ​អាណិតអាសូរ​ដល់​សិស្ស និង ជំរុញ​ឲ្យ​នាង​គិត​ថា​នាង​នឹង​អាច​ហ្វឹក​ហាត់​បាន​ដោយ​ជោគជ័យ។ ប្រភព​ខាង​លើ​បន្ត។ ​

​ទាំង​អត្តសញ្ញាណ​របស់​គ្រូ​និង​សិស្ស​យោធា​ខាង​លើ​មិន​ត្រូវ​បាន​គេ​បង្ហាញ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​មែន គ្រូ​បង្វឹក​យោធា​នឹង​ត្រូវ​​ដក​ហូត​តំណែង និង ទទួល​ទោស​យោធា​ទៅ​តាម​ច្បាប់​កំណត់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត