អុញ​នុះ! ប្រពន្ធ Ryan Reynolds ប្រចណ្ឌ​​លោក​រឿង​ថត​អោប HyunA

  • 2018-05-06 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Ryan Reynolds បាន​បញ្ជាក់​ប្រាប់​ថា ប្រពន្ធ​របស់​លោក​មិន​ចូលចិត្ត​រូបភាព​​របស់​លោក​ថត​អោប​តារា​ចម្រៀង​កូរ៉េ HyunA នោះ​ទេ។

នៅ​ក្នុង​ភាគ​ថ្មី​របស់​កម្មវិធី "Entertainment Weekly” តារា​សម្ដែង Ryan Reynolds បាន​ចូលរួម​ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​ដើម្បី​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ថ្មី "Deadpool 2” របស់​លោក។ ខណៈ​និយាយ​ដល់​ទំនាក់ទំនង​​របស់​លោក​ជាមួយ​នឹង​តារា​ចម្រៀង​កូរ៉េ តួអង្គ Deadpool រូប​នេះ​បាន​លើក​រឿង​រូបភាព​របស់​លោក​ថត​អោប​គ្នា​ជាមួយ​តារា​ចម្រៀង HyunA ដែល​បាន​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​លោក Blake Lively កើត​ការ​ប្រចណ្ឌ​។

និយាយ​ទៅ​កាន់​ពិធី​ក​រ​ក្នុង​កម្មវិធី "Entertainment Weekly” តារា​សម្ដែង​រូប​នេះ​បាន​និយាយ​ថា៖ "ប្រពន្ធ​របស់​ខ្ញុំ​ស្អប់​ខ្ញុំ​ខ្លាំង​នៅ​ពេល​ខ្ញុំ​​ចូល​គេង​ហើយ​កាន់​រូបភាព​នោះ"។

ភ្លាម​ៗ​នោះ អ្នក​សារព័ត៌មាន​ទាំង​ប៉ុន្មាន​ចាប់​ផ្ដើម​នាំ​គ្នា​សើច ក្រោយ​​មក​តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​ទទួល​ស្រា Soju មួយ​ដប​ជា​វត្ថុ​អនុស្សាវរីយ៍​ពី​អ្នក​ដឹក​នាំ​កម្មវិធី៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា