ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា រត់១ម៉ោងប៉ុន្មានគីឡូ សិក្សាអស់ហើយនៅចាំតែម្យ៉ាងគត់

  • 2018-05-06 07:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប និង​បន្ត​ទៅ​ដល់​ខេត្ត​បន្ទាយមានជ័យ និង​ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា-វៀតណាម ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង​បាន​សិក្សា​រួច​រាល់​អស់​ហើយ នៅ​រង់ចាំ​តែ​ដៃគូ​វិនិយោគ​ប៉ុណ្ណោះ។ បើ​មាន​ក្រុមហ៊ុន​ឯកជន​មក​ពី​ប្រទេស​ចិន ឬ​ប្រទេស​ណា​ផ្សេង​ទៀត​នោះ​រដ្ឋាភិបាល​កម្ពុជា នឹង​រីករាយ​ស្វាគមន៍ ហើយ​ចាប់​ផ្ដើម​សាងសង់​តែ​ម្ដង។ នេះ​បើ​តាម​ប្រសាសន៍​របស់​ឯក​ឧត្ដម ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ។

ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​កូរ៉េ (KOICA) ​បាន​សិក្សា​រួច​រាល់​អស់​ហើយ ចំពោះ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ទាំង​២​ខ្សែ​នេះ។ បច្ចុប្បន្ន​ដៃ​គូ​វិនិយោគ​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា មាន​ប្រទេស​ចិន ប៉ុន្តែ​រដ្ឋាភិបាល​នឹង​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​វិស័យ​ឯកជន នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដែល​មាន​បំណង​វិនិយោគ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ជា​ប្រភេទ​ផ្លូវ BOT។

រូបតំណាង

តាម​ការ​សិក្សា​កន្លង​មក​បង្ហាញ​ថា ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ អាច​រត់​បាន​ពី​២០០​ ទៅ​៣០០​ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង។ ប្រសិន​បើ​កម្ពុជា​អាច​សម្រេច​បាន​ការ​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​បាន ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​សៀមរាប ខេត្ត​បន្ទាយ​មាន​ជ័យ ដល់​សិរីសោភ័ណ និង​ពី​ភ្នំពេញ ទៅ​ខេត្ត​ស្វាយរៀង ត្រូវ​ចំណាយ​ពេល​តិចតួច​បំផុត៕ ​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម