HTC បក​ស្រាយ​មួយ​ឆ្ងាញ់​ លើ​រូប​​តម្រុយ​ថ្មី មាន​គ្រឿង​ក្នុង​ដូច​នឹង​ iPhone 6

  • 2018-05-07 02:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ ក្រុមហ៊ុន​ HTC បាន​បង្ហាញ​រូប​ Teaser ថ្មី​មួយ​ ដែល​បង្ហាញ​ពី​កាល​បរិច្ឆេទ​នៃ​ការ​ប្រកាស​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន ដែល​រូប​ Teaser នេះ​មាន​បញ្ចូល​នូវ​គ្រឿង​ក្នុង​របស់​ទូរសព្ទ​ផង​ដែរ។

រូប Teaser របស់​ HTC

មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា​គ្រឿង​ក្នុង​ដែល​ HTC បាន​បង្ហាញ​គឺ​​មាន​គ្រឿង​ខ្លះ​ដូច​គ្នា​ទៅ​នឹង​គ្រឿង​ក្នុង​របស់​ iPhone 6 ដូច្នោះ​ដែរ។ ទាក់ទង​នឹង​ចំណុច​នេះ​ HTC បាន​ចេញ​មុខ​ឆ្លើយ​តប​ថា ៖

"យើង​សប្បាយ​ចិត្ត​ដែល​គ្រប់​គ្នា​សិក្សា​ពី​ Teaser របស់​យើង​យ៉ាង​ល្អិតល្អន់​បែប​នេះ។ ពិត​ណាស់​ថា​គ្រឿង​ក្នុង​ដែល​បាន​បង្ហាញ​នេះ​ គឺ​បាន​មក​ពី​ទូរសព្ទ​ម៉ូដែល​ផ្សេងៗ​គ្នា វា​តំណាង​ឲ្យ​ផ្នែក​ជា​ច្រើន​​ដែល​គូ​ប្រជែង​របស់​យើង​បាន​ញាត់​ចូល​ទូរសព្ទ​របស់​ពួក​គេ ស្រប​ពេល​ដែល​​ចន្លោះ​ទំនេរ​​នៅ​ចំណុច​កណ្ដាល​​ ជា​ទីតាំង​របស់​ទូរសព្ទ​ HTC ជំនាន់​ថ្មី ជា​ទូរសព្ទ​ដែល​​អ្វី​លើស​ពី​លក្ខណៈ​សម្បត្តិ​វា​ទៅ​ទៀត។

គ្រឿងក្នុង iPhone 6

សុំ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​​​​គ្រឿង​បន្លាស់​​​​​ដែល​បង្ហាញ​ក្នុង​រូបភាព​ មិន​មាន​ផ្នែក​ណា​មួយ​ជា​របស់​ទូរសព្ទ​ ដែល​យើង​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ២៣ ខែ​ឧសភា​ នោះ​ទេ។ គ្រប់​គ្នា​ប្រហែល​ជា​ត្រូវ​ចូល​ទៅ​វិបសាយ​ htc.com នៅ​ថ្ងៃ​នោះ​ ដើម្បី​ដឹង​បន្ថែម​ទៀត”។

ការ​បក​ស្រាយ​ខាង​លើ​នេះ នៅ​តែ​ធ្វើ​​ឲ្យ​គ្រប់​គ្នា​មាន​ការ​ងឿង​ឆ្ងល់​ខ្លាំង​ថា​ HTC កំពុង​ប្រើ​វិធី​សាស្ត្រ​ផ្សព្វផ្សាយ​បែប​ម៉េច។ ហេតុ​នេះ​មាន​តែ​រង់​ចាំ​ដល់​ថ្ងៃ​ទី​ ២៣ ខែ​ឧសភា​តែ​ប៉ុណ្ណោះ៕​​

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង