រឿង​ដ៏​គួរ​ឲ្យ​គោរព​មួយ​កើត​ឡើង​រវាង Zidane និង Iniesta កាល​ពី​យប់​មិញ

  • 2018-05-07 04:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​រវាង​ Barcelona និង Real Madrid កាល​ពី​យប់​ជា​ El Clásico ចុងក្រោយ​សម្រាប់​ខ្សែ​បម្រើ Andres Iniesta ហើយ​រូប​គេ​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ​ប្រទេស​ចិន​នៅ​រដូវ​កាល​ក្រោយ។

ការ​ចាក​ចេញ​របស់ Iniesta បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Li Liga ទាំង​អស់​សោកស្ដាយ សូម្បី​តែ Zinedine Zidane ក៏​​បាន​ផ្ដល់​ការ​លា​ទៅ​កាន់​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ផង​ដែរ។ អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បាន​ឈរ​នៅ​​ផ្លូវ​ចេញ​មក​កាន់​ទីលាន អស់​រយៈពេល​៥​នាទី ដើម្បី​បាន​ជួប​មុខ Iniestaពោល​ពាក្យ​ជូនពរ​និង​លា​គ្នា។

កាមេរ៉ា​ចាប់​បាន​រូប​អ្នក​ទាំង​ពីរ​ឱបគ្នា ដោយ​ស្នាម​ញញឹម ត្បិត​ត្រូវ​ប្រកួត​គ្នា​លើ​ទីលាន​ក្ដី។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន El Clásico មក​ដល់ Zidane ធ្លាក់​លើក​ឡើង​ថា Iniesta ជា​កីឡាករ​ល្អ ហើយ​យ៉ាង​ហោច​ណាស់​គួរ​ឈ្នះ Ballon d'Or ម្ដង​ដែរ៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ