បុរស​ចិត្ត​ខ្លាំង​ផ្ញើ Email ទៅ​អ្នក​មាន​បំផុត​ក្នុង​លោក ឲ្យ​ជួយ​រក​កូន​ឆ្កែ​ដែល​បាត់

  • 2018-05-08 01:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Richard Guttfield ម្ចាស់​អាជីវកម្ម​បោះពុម្ព​មួយ​កន្លែង​ស្ថិត​ក្នុង​ចក្រភព​អង់គ្លេស បាន​ប្រាប់​សារព័ត៌មាន The Sun ថា​កូន​ឆ្កែ​ពណ៌​សូកូឡា​របស់​ខ្លួន​មាន​ឈ្មោះ Wilma បាន​បាត់​ខ្លួន និង​សង្ស័យ​ទំនង​ជា​ដោយ​ជាមួយ​រថយន្ត​ដឹក​ទំនិញ​ក្រោយ​អ្នក​បើកបរ​ទម្លាក់​ចំណី​អាហារ​សត្វ​របស់​ក្រុមហ៊ុន Amazon។

បុរស​វ័យ ៥១ ឆ្នាំ ដំបូង​ឡើយ​បាន​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​ផ្ទាល់​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​ហាក់​មិន​ទទួល​ការ​ឆ្លើយ​តប លុះ​ក្រោយ​មក​ទាល់​តម្រិះ​ក៏​សម្រេច​ចិត្ត​ផ្ញើ​ Email ទៅ​ CEO ក្រុមហ៊ុន​លោក Jeff Bezos ឲ្យ​ជួយ​ដោះ​ស្រាយ (jeff@amazon.com) ហើយ​មិន​យូរ​ប៉ុន្មាន​សេដ្ឋី​មាន​បំផុត​ក្នុង​លោក​រូប​នេះ ក៏​សម្រេច​បំបែក​បញ្ហា​ស្មុគស្មាញ​ជូន​បុរស​នោះ​បាន​ដោយ​ជោគជ័យ។

ដោយ​ខាង​ក្រុមហ៊ុន​បាន​ប្រើ​ប្រព័ន្ធ GPS ក្នុង​ការ​ចាប់​ទីតាំង​រថយន្ត​ដឹក​ទំនិញ​អំឡុង​ពេល​កូន​ឆ្កែ​អាយុ ១១ ខែ​បាត់ ហើយ​រក​ឃើញ​ថា​អ្នក​បើកបរ​មាន​ឈ្មោះ Rob Levy ជា​អ្នក​កាន់​ស្តុក ប៉ុន្តែ​គ្រាន់​ជា​បណ្តាញ​បុគ្គលិក​ផ្នែក​ដឹក​ជញ្ជូន​ក្រៅ​ផ្លូវការ​របស់ Amazon តែ​ប៉ុណ្ណោះ។

លុះ​ដល់​ថ្ងៃ​ទី ៣ ឧសភា ក្រោយ​រក​កូន​ឆ្កែ​ឃើញ លោក Guttfield បាន​បង្ហោះ​សារ​លើ Facebook ភ្លាមៗ​ដូច្នោះ​ថា៖ "Wilma បាន​ត្រលប់​មក​ផ្ទះ​វិញ​ហើយ នាង​ត្រូវ​បាន​អ្នក​ដឹក​ជញ្ជូន​លួច​ចាប់​យក​ទៅ​អំឡុង​ពេល​លើក​ទំនិញ​ចូល​ក្នុង​ផ្ទះ​របស់​ខ្ញុំ"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា