រវាង Real និង Bayern មួយ​ណា​កំពុង​ទាក់​ចិត្ត James ខ្លាំង​នៅ​ពេល​នេះ?

  • 2018-05-07 11:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ James Rodriguez សង្ឃឹម​ថា ខ្លួន​នឹង​បន្ត​លេង​ឲ្យ​ក្លឹប Bayern Munich។

ថ្លែង​ក្រោយ​ប្រកួត Bayern ឈ្នះ​Cologne ៣-១ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ កីឡាករ​កូឡុំប៊ី​បាន​សារភាព​ថា៖ "លីគ​អាល្លឺម៉ង់ ពិត​ជា​លីគ​ល្អ​មែន។ នៅ​កីឡដ្ឋាន តែង​មាន​អ្នក​មក​មើល​ពេញ​ជានិច្ច។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​លេង​ឲ្យ​ក្លឹប Bayern ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​បន្ត​លេង​ឲ្យ​ក្លឹប​មួយ​នេះ នា​ពេល​ខាង​មុខ​ទៀត"។

James ស៊ុត​ចូល ៧ គ្រាប់ និង បញ្ជូន​គ្រាប់​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​សរុប ១១ លើក​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ២២ ប្រកួត​លីគ​ឲ្យ​ក្លឹប​យក្ស​អាល្លឺម៉ង់។

សម្ដី​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​កូឡុំប៊ី ធ្វើ​ឡើង​ ១ ខែប៉ុណ្ណោះ ក្រោយ​នាយក​ប្រតិបត្តិ​ក្លឹប Bayern លោក Karl-Heinz Rummenigge បាន​បញ្ជាក់​ច្បាស់​ថា ក្នុង​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​ James ពី Real Madrid រយៈ​ពេល​ ២​រដូវ​កាល មាន​លក្ខខណ្ឌ​មួយ​ដែល​បាន​ចែង​ថា Bayern មាន​សិទ្ធិ​ទិញ​ដាច់​កីឡាករ ក្នុង​តម្លៃ ៤២ លាន​អឺរ៉ូ (ជាង ៥០ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ ទោះ​ជា​យ៉ាង​ណា ថ្នាក់​ដឹកនាំ​ក្លឹប​យក្ស​អាល្លឺម៉ង់ បាន​សង្កត់​ធ្ងន់​ថា ក្លឹប​មិន​ទាន់​ប្រញាប់​នៅ​ឡើយ​ទេ ក្នុង​ការ​ធ្វើ​បែប​នេះ។

គួរ​រម្លឹក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១៧ James Rodriguez បាន​ចាក​ចេញ​ពី Real Madrid មក​ចូល​រួម Bayern ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង ក្រោយ​កីឡាករ​កូឡុំប៊ី​មិន​សូវ​បាន​ចូល​លេង​ទៀងទាត់​នៅ​ក្លឹប​អេស្ប៉ាញ​ក្រោម​ការ​ដឹកនាំ​របស់​លោក​អ្នក​ចាត់​ការ​ Zinedine Zidane៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម