ករណី​សេព​គ្រឿង​ស្រវឹង ក្រសួង​ព័ត៌មាន ផ្ញើ​សារ​ទៅ​ផលិតកម្ម និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់

  • 2018-05-07 13:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​ថ្ងៃ​ទី ៧ ឧសភា ឆ្នាំ ២០១៨ ក្រសួង​ព័ត៌មាន បាន​សម្រេច​ចេញ​ជូន​ដំណឹង​មួយ​​ទៅ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​មាន ផលិតកម្ម អ្នក​និពន្ធ ស្ថានីយ​វិទ្យុ ទូរទស្សន៍ ជា​ដើម សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផលិត និង​ចាក់​ផ្សាយ​ស្នាដៃ​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ការ​សេព​គ្រឿង​ស្រវឹង។

ការ​ជូន​ដំណឹង​ខាង​លើ ក្រោយ​ពី​ក្រសួង​បាន​សង្កេត​ឃើញ​ថា កន្លង​មក មាន​រូបភាព​សេព​គ្រឿង​ស្រវឹង​ដើម្បី​ដោះស្រាយ​វិបត្តិ នៅ​ក្នុង​ស្នាដៃ​ភាពយន្ត ខារ៉ាអូខេ ហើយ​ចាក់​ផ្សាយ​ដោយ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​នានា។ ក្នុង​ន័យ​នេះ ក្រសួង​អះអាង​ថា នោះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ដែល​មិន​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​សង្គម ពិសេស​ចំពោះ​យុវវ័យ​ដោយ​ផ្ទាល់ ដែល​បញ្ហា​នានា​កើត​ចេះ​ពី​ការ​សេព​គ្រឿង​ស្រវឹង​នោះ មាន​ជា​អាទិ​ អំពើ​ហិង្សា និង​ការ​សេព​គ្រឿង​ញៀន​ជា​ដើម។

ដូច្នេះ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម ខៀវ កាញារីទ្ធ ជា​រដ្ឋ​មន្ត្រី ក្រសួង សូម​ធ្វើ​ការ​ណែនាំ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ឲ្យ​បញ្ចូល​រូបភាព​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ភាពយន្ត វីដេអូ​ចម្រៀង​នានា ដោយ​បង្ហាញ​រូប​ភាព​អំពី​ការ​អប់រំ​ផ្លូវ​ចិត្ត ឬ​តាំង​សមាធិ ជា​ជំនួស​ឲ្យ​រូបភាព​ពី​ការ​យក​គ្រឿង​ស្រវឹង ធ្វើ​ជា​មធ្យោបាយ​ដូច​កន្លង​មក​នោះ​វិញ៕

អត្ថបទ៖ ទារិកា