Factory បើក​ថ្មី​វិញ តម្លៃ​ធូរ​ជាង​មុន​ហើយ មាន​ប្រូម៉ូសិន​ទៀត

  • 2018-05-08 02:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង Factory ដែល​យក​ទូ​កុងទីន័រ​មក​​តុបតែង ហើយ​បាន​បិទ​ដំណើរ​ការ​ប្រមាណ ១ខែ​នោះ បាន​បើក​វិញ​កាល​ពី​ថ្ងៃ​ទី៥ ចំ​ថ្ងៃ​គម្រប់ ២ឆ្នាំ​របស់​ហាង ជាមួយ​ការ​ឌីហ្សាញ​ថ្មី បូក​រួម​ទាំង​តម្លៃ​ថោក​ជាង​មុន ហើយ​មាន​ការ​បញ្ចុះ​តម្លៃ ១៥% រហូត​ដល់​ដាច់​ខែ​ផង​ដែរ។

លោក ម៉ារីន ម្ចាស់​ហាង Factory បាន​និយាយ​ថា៖ "ហាង​យើង​បិទ​ខ្ទង់ ១ខែ​កន្លះ ដើម្បី​ជួស​ជុល​ថ្មី ហើយ​ហាង​ថ្មី​នេះ​តម្លៃ​ថោក​ជាង​មុន ៣០% ឧទាហរណ៍ កាល​មុន​ស្រាបៀរ ១ដប ៣,៨ដុល្លារ ឥឡូវ​តែ ២,៨ដុល្លារ​ទេ ហើយ​ចាប់​ពី​ថ្ងៃ​បើក​ហាង​នេះ​ទៅ យើង​មាន​បញ្ចុះ​តម្លៃ ១៥% បន្ថែម​ទៀត រហូត​ដល់​ដាច់​ខែ"។

ថ្វីត្បិត​បាន​បិទ​ដំណើរ​ការ ១ខែ​ជាង​ក៏​ពិត​មែន តែ​ថ្ងៃ​បើក​ដំបូង​ក៏​នៅ​តែ​មាន​មនុស្ស​ចូលរួម​ច្រើន​សឹង​តែ​ពេញ​ហាង ហើយ​ក៏​មាន​វត្តមាន​តារា​ចម្រៀង Original លោក ថេណា និង​ពិធីការ​នី​ពូកែ​វោហា កញ្ញា កុសុម៉ា ផង​ដែរ។

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Factory Pub

អត្ថបទ៖ វិទូ