ធឿន ធារ៉ា ​ទទួល​ស្គាល់​ខ្លួន​មិន​ស្រួល​មែន ​តែ​បើ​មាន​ឱកាស​ចង់​ប៉ះ Kitti ​ម្ដង​ទៀត

  • 2018-05-08 04:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់ ធឿន ធារ៉ា ​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​មាន​បញ្ហា​សុខភាព​ពិត​មែន​មុន​ការ​ប្រកួត​ជាមួយ Kitti ​នៅ​សង្វៀន Max ​កាល​ពី​ពេល​កន្លង​ទៅ​នេះ។

រូបភាព Max Muay Thai

មូលហេតុ​ដូច្នេះ​ហើយ​ទើប​បាន​ជា​ការ​វាយ​របស់​គេ​មិន​អស់​ពី​សមត្ថភាព ​ហើយ​ឆាប់​អស់​កម្លាំង ​ធ្វើ​ឱ្យ​ខាង​ភាគី​ថៃ​ចាប់​ចំណុច​ខ្សោយ​បាន វាយ​យក​ឈ្នះ​តែ​ម្ដង។ ​ប្រសិន​បើ​មាន​ឱកាស​លើក​ក្រោយ​ទៀត ធារ៉ា ​ចង់​ជួប​ជាមួយ Kitti ​ម្ដង​ទៀត ​ដើម្បី​វាយ​សងសឹក។ រូបគេ​បញ្ជាក់​ថា​មិន​ខ្លាច​ចំពោះ​សមត្ថភាព​ខាង​ថៃ​ឡើយ ​បើ​ទោះ​ជា​សិស្ស​ប្អូន​របស់ សែន ស្ថាន ​ម្នាក់​នេះ​មាន​ក្បាច់​សម្លាប់​ល្អ​ៗ​យ៉ាង​ណា​ក៏​ដោយ។

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃ​វែង​ខាង​លើ​នេះ ​បាន​ចាញ់​សន្លប់​ទឹក​២ ​ពេល​ប៉ះ Kitti ​ជើង​ខ្លាំង​របស់​ថៃ​កន្លង​ទៅ។ ​ក្រោយ​ចាញ់​ភ្លាម ​អ្នក​ជិត​ស្និទ្ធ​របស់​គេ​បញ្ជាក់​ភ្លាម​ៗ​ថា ​ធារ៉ា ​មិន​បាន​ហ្វឹកហាត់​គ្រប់គ្រាន់​ទេ​មុន​ការ​ប្រកួត ​ខណៈ​ដែល​រូបគេ​ក៏​មិន​អាច​បោះបង់​ចោល​ការ​ប្រកួត​នេះ​បាន ទើប​សម្រេច​ចិត្ត​ឡើង​វៃ​ទាំង​មិន​ស្រួល​តែ​ម្ដង​ទៅ៕

អត្ថបទ៖ មុន្នីរម្យ