ជើង​ខ្លាំង​ ៦​នាក់​ជា​មុខ​សញ្ញា​ស្នង​តំណែង Arsene Wenger 

  • 2018-05-08 04:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ​ Arsenal ពេល​នេះ​កំពុង​តែ​ដុតដៃដុតជើង​ស្វែងរក​​អ្នក​ចាត់ការ​ថ្មី​ ជំនួស​តំណែង​លោក  Arsene Wenger ឲ្យ​បាន​មុន​ព្រឹត្តិការណ៍ World Cup មក​ដល់។

Luis Enrique 

Wenger ត្រូវ​មាន​ភារកិច្ច​ដឹកនាំ Arsenal ពីរ​ប្រកួត​ចុងក្រោយ​ទៀត​នៅ​ក្នុង​លីគ មុន​ពេល​ចាកចេញ ក្រោយ​ចំណាយ​ពេល​ជិត​២២​ឆ្នាំ​នៅ​ទី​នោះ។ កាំភ្លើង​ធំ​មិន​ទាន់​បង្ហាញ​ថា ត្រូវ​តែងតាំង​គ្រូ​ថ្មី​នៅ​ពេលណា​ទេ តែ​ពួក​គេ​ចង់រក​អ្នក​ជំនួស Wenger ឲ្យ​បាន​មុន World Cup ប្រទេស​រុស្សី​ ដែល​រៀបចំ​នៅ​ថ្ងៃ​ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨ ខាង​មុខ។

អតីត​គ្រូ Barcelona លោក Luis Enrique  ជា​​បេក្ខជន​ដែល​អាច​នឹង​មក​កាន់​ Arsenal ស្រប​ពេល​អ្នក​ចាត់​ការ​ក្លឹប​ Juventus លោក Massimiliano Allegri ក៏​មាន​ឈ្មោះ​ដូច​គ្នា។ ក្រៅ​ពី​បុរស​ពីរ​នាក់​នេះ​ អតីត​កីឡាករ​ Arsenal ពីរ​រូប  Mikel Arteta និង Patrick Vieira រួម​ទាំង​ លោក Leonardo Jardim គ្រូ​របស់ Monaco និង Carlo Ancelotti សុទ្ធ​តែ​ជា​បេក្ខជន​ស្នង​ការងារ​របស់ Wenger៕

Massimiliano Allegri

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី