Yaya ខំ​ប្រឹង​ធ្វើ​របស់​មួយ​មិនខ្លាច​នឿយ ដើម្បី​មនុស្ស​ជាទី​ស្រឡាញ់ (វីដេអូ)

  • 2018-05-08 06:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ដែល​តែង​ទាក់ចិត្ត​មហាជន​ពី​គ្រប់​មជ្ឈដ្ឋាន Yaya Urassaya បាន​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​ធ្វើ​កាដូ​សម្រាប់​អ្នក​គាំទ្រ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

តារា​ស្រី​វ័យ​ក្មេង​តួ​ឯក​ស្រី​ក្នុង​រឿង​ "បងប្រុស​កំពូល​កូរ” រូប​នេះ​ បាន​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ​ជាច្រើន​របស់​នាង​ជាង​ ៣៣៩នាក់​ នៅថ្ងៃ​ទី​ ០៥ និង​ ០៦ ខែ​ឧសភា ឆ្នាំ​ ២០១៨ ក្នុង​តំបន់​កម្សាន្ត​ Khao Yai។ តបស្នង​នឹង​ក្ដី​ស្រឡាញ់​ឥត​ព្រំដែន​របស់​អ្នក​ទាំង​នោះ​ដែល​គាំទ្រ​ និង​មក​ជួប​ខ្លួន​ផ្ទាល់​ Yaya បាន​ធ្វើ​កាត​ដោយ​មាន​រូប​គំនូរ​នាង។

កាត​ទាំង​នោះ​ Yaya ខំ​ប្រឹង​ធ្វើ​ដោយ​ផ្ទាល់​ដៃ​ ជូន​ជាពិសេស​ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់​នាង​ទាំង​នោះ​គ្រប់ៗគ្នា។ វា​គ្រាន់​តែ​ជា​កាត​សាមញ្ញ មាន​រូប​គំនូរ​ និង​ពាក្យ​ពេចន៍​ខ្លះៗ​ចំពោះ​អ្នក​គាំទ្រ ប៉ុន្តែ​វាពិតជា​បាន​បញ្ជាក់​ពី​ក្ដី​ស្រឡាញ់​ចេញ​ពី​បេះដូង​ពិតៗ​របស់​ Yaya៕

ទស្សនាសកម្មភាព​ធ្វើ​កាត​របស់ Yaya ដូចខាង​ក្រោម៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី