មក​ដឹង​​ទឹក​ប្រាក់​តារា​មួយចំនួន បរិច្ចាគក្នុង​ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហមឆ្នាំ​នេះ​

  • 2018-05-08 05:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ខ្មែរជាច្រើនរូបបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់កាក​បាទ​ក្រហម​កម្ពុជា ក្នុងទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា លើកទី១៥៥ ដែលបានប្រារព្ធឡើងព្រឹកមិញនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សិល្បករដែលបានបរិច្ចាគថវិកាដល់កាកបាទក្រហម ​ទាំង​នោះ​រួម​មាន៖ ​

  • ឧកញ៉ា ឡេង​​ ណាវ៉ាត់​ត្រា​ ថវិកាចំនួន ១០០លាន​រៀល

  • លោក ចៅ ចាន់ណារី ថវិកាចំនួន ២លានរៀល

  • លោក ហេង ឡុង និង អ្នក​នាង​ ចន ច័ន្ទលក្ខិណា ថវិកាចំនួន ២ ០០០ ដុល្លារ​​

  • លោក ខេមរៈ​ ​សិរីមន្ត ថវិកាចំនួន ១ ០០០ដុល្លារ

  • លោក ព្រាប សុវត្ថិ ថវិកាចំនួន ៥០០ ដុល្លារ

  • ​​កញ្ញា ឱក សុគន្ធកញ្ញា ថវិកាចំនួន ៥០០ ដុល្លារ​

  • នាយ​ ពែកមី ថវិកាចំនួន ២៥០ដុល្លារ​​

ក្រៅពី​នេះ​ក៏​នៅ​មាន​តារា និង​សប្បរស​ជន​ជា​ច្រើន​រូប​ទៀត​បាន​ចូល​រូម​ក្នុង​កម្ម​វិធី​នេះ​ ដែល​សរុប​ជា​ទឹក​ប្រាក់​បាន​ ប្រមាណ​ ១៨ 0២៨ ៦៦៨ (១៨លាន ពីរម៉ឺន ​ប្រាំបីពាន់ ប្រាំមួយរយ ហុកសិបប្រាំបី) ដុល្លារអាមេរិក៕

អត្ថបទ៖ ច្រឹក ស្រីអូន

រូបភាពៈ ហ្វេសប៊ុក ហេង ឡុង

អត្ថបទថ្មី