ទើប​ចប់​ព្រឹត្តិការណ៍​ដំបូង​ក្ដៅៗ ក្រុមយុវជន​ស្ម័គ្រចិត្ត​​នេះ​ប្រកាស​បន្ត​ធ្វើ​កម្មវិធី​វប្បធម៌​​តាម​សាលា​ផ្សេង​ទៀត​លំដាប់​ប្រទេស​​

  • 2018-05-09 04:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៦ ឧសភា​កន្លង​ទៅ​នេះ​ ក្រុម​និស្សិត​ស្ម័គ្រចិត្ត​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​បាន​​រៀប​ចំ​កម្មវិធី​វប្បធម៌​មួយ​ក្រោម​ប្រធានបទ​ "យុវជន និង​វប្បធម៌" ក្នុង​បរិវេណ​វិទ្យាល័យ ព្រះស៊ីសុវត្ថិ​ដោយ​មាន​វត្តមាន​​គណៈអធិបតី​​ជា​ចូល​រួម​ច្រើន​ដូចជា ​​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ឯក​ឧត្ដម​បណ្ឌិត គាំ រីបូន និង​នាយក​រង អ៊ីវ សៅ​សុខា។ កម្មវិធី​នេះ​មាន​អ្នកចូលរួម​ប្រមាណ​៥០០​នាក់ ដែល​ក្នុង​នោះ​រួម​មាន​​​យុវជន កុមារ មនុស្ស​ចាស់ ព្រះ​សង្ឃ​ និង​ជន​បរទេស​ទៀត​ផង។

ក្រៅ​ពី​ផ្តល់​នូវ​​ចំណេះ​ដឹង​បន្ថែម​ពី​វប្បធម៌​ខ្មែរ​ អ្នកចូលរួម​ថែម​ទាំង​បាន​ទស្សនា​​របាំ​បុរាណ​ខ្មែរ​ជា​ច្រើន ដូច​ជា​ចាប៉ី​ដង​វែង ការ​សម្ដែង​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ ចម្រៀង​ប្រពៃណី ការ​សម្ដែង​រឿង "​ពាន​រ​ពារាណសី" និង​ការ​លេងល្បែង​កម្សាន្ត​ផង​ដែរ។

អ្នក​រៀប​ចំ​កម្មវិធី ​កញ្ញា ឯល ចរិយា បាន​រៀប​រាប់​ថា កញ្ញា​ពិត​ជា​រំភើប​រីករាយ​ក្នុង​ការ​ធ្វើ​កម្មវិធី​លើក​ស្ទួយ​វប្បធម៌​ខ្មែរ ហើយ​កញ្ញា​​​សង្ឃឹម​ថា នា​ពេល​ឆាប់​ៗ​ខាង​មុខ​ក្រុម​ការងារ​ខ្លួន​នឹង​អាច​រៀបចំ​កម្មវិធី​បែប​នេះ​ថែមទៀត​នៅ​តាម​បណ្ដា​វិទ្យាល័យ​ផ្សេង​ៗ​ទូទាំង​កម្ពុជា​ ដោយ​សន្យា​ផ្ដល់​ជូន​នូវ​ទស្សនីយភាព​ប្លែកៗ ​ថ្មីៗ​ ជា​ចំណេះ​ដឹ​ស្ដី​ពី​វប្បធម៌​ខ្មែរ​ជូន​ដល់​បងប្អូន​យុវវ័យ​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់៕​​​​

ដោយ​៖ សុខណា

អត្ថបទពេញនិយម