ថ្មី! តំបន់ប្រាសាទអង្គរវត្ត សម្រេចចងសម្ព័ន្ធភាពជាមួយប្រាសាទ១របស់ចិន

  • 2018-05-08 10:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហង់ ពៅ អគ្គនាយក​រង​តំណាង​លោក ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ព្រឹក​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ២០១៨ បាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​ក្រុង Datong ខេត្ត​សានស៊ី របស់​ចិន ដឹកនាំ​ដោយ​លោក Feng Sujing អភិបាល​រង​ក្រុង Datong ចូលជួប​សំណេះសំណាល​ការងារ មុន​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ស្តីអំពី​ការ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​តំបន់​បេតិកភណ្ឌ​ពិភពលោក​នៃ​ប្រទេស​ទាំង​ពីរ គឺ​ខេត្ត​សានស៊ី និង​ខេត្តសៀមរាប។

លោក Feng Sujing មាន​ប្រសាសន៍​ថា នៅ​ក្រុង Datong មាន​ប្រាសាទ​អ៊ីងកាង កសាង​នៅ​សតវត្សរ៍​ទី៤ ជា​ប្រាសាទ​ពុទ្ធសាសនា​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ឯ​ខេត្ត​សៀមរាប​ក៏​មាន​ប្រាសាទ​អង្គរវត្ត​ជា​មជ្ឈមណ្ឌល​សាសនា​ដ៏​ធំ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដូច​គ្នា។ ដូច្នេះ​នេះ​គឺ​ជា​ឆន្ទៈនិង​គោល​បំណង​ក្នុង​ការ​ចង​សម្ពន្ធ័​ភាព​រវាង​ភាគី​ទាំង​ពីរ។ បច្ចុប្បន្ន​ទីក្រុង Datong និង​ក្រុង​សៀមរាប បាន​ចុះ​ហត្ថលេខា​ចង​សម្ព័ន្ធ​មេត្រី​ភាព​នៅ​ប្រទេស​ចិន​រួច​មក​ហើយ។

ថ្លែង​ក្នុង​ជំនួប​នោះ លោក ហង់ ពៅ បាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈប្រតិភូ​ចិន​ថា អាជ្ញាធរ​ជាតិ​អប្សរា​ពេញ​ចិត្ត និង​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ដែល​បម្រើ​ដល់​ប្រយោជន៍​បេតិកភណ្ឌ​ទាំង​មូល៕

ប្រាសាទ​អ៊ីងកាង របស់ចិន

ប្រភព៖ Kley Kley   អត្ថបទ៖ វាសនា

អត្ថបទពេញនិយម