Amazon អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី បើ​ជោគជ័យ​អ្នក​លែង​ទិញ​ខោអាវ​លើ​ Online ខុស​ទំហំ​ទៀត​ហើយ

  • 2018-05-09 01:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​លក់​ចែកចាយ​ទំនិញ Online ធំ​បំផុត​ក្នុង​លោក Amazon បាន​កំពុង​សម្ងំ​អភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​ពិសេស ដែល​ប្រមូល​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​មក​ការិយាល័យ​នៅ​ទីក្រុង New York រៀងរាល់​ ២ ដង​ក្នុង​មួយ​ខែ ឲ្យ​បាន​រយៈ​ពេល ២០ សប្តាហ៍​ពេញ ដើម្បី​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​ពី​ការ​ប្រែប្រួល​នៃ​ខ្លួន​ប្រាណ​មនុស្ស។

ទិន្នន័យ​ទាំង​អំបាលម៉ាន​នឹង​ឆ្លង​កាត់​ចូល​ប្រព័ន្ធ​ត្រួតពិនិត្យ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Body Labs ដែល​ក្រុមហ៊ុន​លោក Jeff Bezos ទើប​ទិញ​យក​បាន​នា​ពេល​កន្លង​ទៅ។​​

ក្រោយ​អ្នក​ស្ម័គ្រចិត្ត​បញ្ចប់​ភារកិច្ច​ហើយ នោះ​នឹង​ទទួល​បាន Gift Card ទិញ​ទំនិញ​លើ Amazon ផ្ទាល់ មាន​តម្លៃ​ស្មើ ២៥០ ដុល្លារ ។ ដំណើរការ​អភិវឌ្ឍ​នេះ​សោត​ដើម្បី​ប្រាកដ​ថា​ការ​ជ្រើសរើស​ទិញ​សំលៀកបំពាក់​លើ Online របស់​អតិថិជន នឹង​អាច​រើស​យក​ទំហំ​សម​ល្មម​ទៅ​នឹង​ដង​ខ្លួន ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​ទំនិញ​ដែល​អ្នក​ទិញ​រមែង​ផ្ញើ​ត្រលប់​មក​ប្តូរ​វិញ។

បច្ចេកវិទ្យា​នេះ​នឹង​តម្រូវ​ឲ្យ​អ្នក​ប្រើ ផ្ញើ​នូវ​រូបភាព​ឬ​វីដេអូ​នៃ​ដង​ខ្លួន​របស់​ពួក​គេ ហើយ Upload ចូល​ទៅ​ក្នុង Sever របស់​ក្រុមហ៊ុន ហើយ​ប្រព័ន្ធ​ស្កេន​ 3D នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ពី​ចំណុច​តូចៗ​ដូច​ជា​ត្រគាក​រហូត​ដល់​ជើង ប៉ុន្តែ​តាម​ការ​សង្កត់​ធ្ងន់​ពី Body Labs បាន​ឲ្យ​ដឹង​ថា៖ " SOMA Shape API អាច​សន្មត់​យក​ទិន្នន័យ​តួ​ខ្លួន​របស់​មនុស្ស​ដោយ​ប្រើ​ត្រឹម​រូបភាព​មួយ​សន្លឹក​ប៉ុណ្ណោះ"៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ interestingengineering   ប្រែ​សម្រួល៖ កៅ រក្សា