៣​សន្លឹក​ បង្ហើប​ពី​សុខ​ទុក្ខ​របស់​ G-Dragon និង​ T.O.P ក្នុង​ជួរ​កង​ទ័ព​

  • 2018-05-08 13:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ G-Dragon និង​ T.O.P បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ​ ដោយ​ចូល​បំពេញ​កាតព្វកិច្ច​បម្រើ​កង​ទ័ព​ កាល​ពី​ដើម​ឆ្នាំ​២០១៨​នេះ​ ។

ចង់​ដឹង​ថា ពេល​នេះ​ សុខ​ទុក្ខ​របស់​ តារា​ទាំង​២​ដូង​ ក្នុង​ក្រុម​ BIG BANG យ៉ាង​ណា​ដែរ​ ​!

តោះ​! តាម​ដាន​រូប​ថត​ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះ​៖

១. G-Dragon ញញឹម​ខ្ជឹប​តែ​ម្ដង​

២. សាច់​ឈាម​ G-Dragon នៅ​ស្រស់បស់​សង្ហា​ដដែល​

៣. T.O.P ពិត​ជា​ញ៉ាំ​បាន​ណាស់​

តាម​រយៈ​រួប​ថត​ទាំង​៣​សន្លឹក​ខាង​លើ​នេះ​ អាច​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ថា​ តារា​សង្ហា​ទាំង​២​រូប​ក្នុង​ក្រុម​ BIG BANG មាន​សុខ​ទុក្ខ​ធម្មតា​ទេ​។

សូម​រំលឹក​ផង​ដែរ​ តារា​ចម្រៀង​ G-Dragon បាន​ចាប់​ផ្ដើម​ចូល​បម្រើ​ទ័ព​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ ចំណែក​តារា​សង្ហា​ T.O.P វិញ​ បាន​ចូល​បំពេញ​កាតព្វកិច្ច​នេះ​ តាំង​ពី​ខែ​មករា​ ឆ្នាំ​២០១៨​មក​ម្ល៉េះ​៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម