PSG យក​ឈ្នះ​ក្រុម​មក​ពី​លីគ​ទី​បី​ដើម្បី​លើក​ពានចុង​ក្រោយ​រដូវ​កាល​នេះ​

  • 2018-05-09 00:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris St-Germain បាន​ក្រសោប​យក​ពាន​ក្នុង​ស្រុក​ចុង​ក្រោយ​ Coupe de France ឬ​ហៅ​ខ្លី​ថា​ French Cup បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​មក​ពី​លីគ​លំដាប់​ទី​បី​របស់​បារាំង​ Les Herbiers។

ជ័យ​ជម្នះ​ ២​-០ របស់​ក្រុម​អ្នក​មាន​បារាំង​ធ្វើ​បាន​ដោយ​ Lo Celso នាទី​២៦ និង​បាល់​ប៉េណាល់ទី​នាទី​ ៧៤​ របស់​ Cavani។ នេះ​គឺ​ជា​ការ​ឈ្នះ​ពាន​៣​ក្នុង​មួយ​រដូវ​កាល​របស់​ PSG បន្ទាប់​ពី​ពួក​គេ​បាន​ប្រមូល​ពាន​ Coupe de la Ligue និង​ក្របខ័ណ្ឌ​កំពូល​ Ligue 1 កាល​ពី​ពេល​កន្លងមក។​

ចំពោះ​ក្រុម​ Les Herbiers វិញ​ទោះ​មក​ពី​ក្របខ័ណ្ឌ​កម្រិត​ទាប​​ តែ​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​យក​ឈ្នះ​​ក្រុម​ជា​ច្រើន​ដូច​ជា​ Coulaines, Chateaubriant, Balma, Romorantin, Angouleme, Saint-Lo Manche, Auxerre, Lens និង​ Chambly មុន​ចាញ់​ PSG នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន