ស្ងាត់ៗ គីម ជុងអ៊ុន ហោះទៅចិនជាលើកទី២

  • 2018-05-09 01:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ភ្នាក់​ងារ​ព័ត៌មាន​​ Yonhap របស់​កូរ៉េខាងត្បូង បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០៨ ឧសភា​នេះ​ថា មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម​ ជុងអ៊ុន ទំនង​ជា​ស្ថិត​ក្នុង​ទីក្រុង​ Dalian​ ប្រទេស​ចិន។

ចំណែក​ការ​រឹត​បន្តឹង​ចរាចរណ៍ ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ម្សិលមិញ នៅ​តាម​ដង​ផ្លូវ​ទៅ​កាន់​ផ្ទះ​សំណាក់​របស់​រដ្ឋ ដែល​នៅ​ក្រុង​ភាគ​ឦសាន​របស់​ចិន។

រីឯ​ក្រុម​ការងារ​របស់​ភ្នាក់ងារ​ព័ត៌មាន NHK របស់ជប៉ុន បាន​បញ្ជាក់​ថា យន្តហោះ​មួយ​គ្រឿង​ដែល​ស្រដៀង​ទៅ​ប្រភេទ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​របស់​លោក គីម​ ជុង​អ៊ុន​ បាន​ចត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង Dalian​។

មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីន

ក្រៅ​ពី​នេះ គេ​ឃើញ​រថយន្ត​ទូត​ពណ៌​ខ្មៅ​មួយ​ចំនួន​ បាន​បើក​បរ​នៅ​តាម​ដងផ្លូវ​អមដោយ​ក្រុម​សមត្ថកិច្ច​យ៉ាង​ច្រើន​ហែហម​ទៀត​ផង​ ទំនងជា​កំពុង​ទទួល​មន្ត្រី​ដែល​មាន​ឋានៈ​ខ្ពស់។

យ៉ាង​ណា​មិញ សារព័ត៌មាន CNN បាន​ចុះផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ពិត​ជា​បាន​ធ្វើ​ដំណើរទៅ​​កាន់​​ប្រទេស​​ចិន​​ជា​​លើក​​ទី​២ ប្រាកដ​មែន ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីន មុន​ជំនួបកំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​​ក្នុង​​ប្រទេស​​សិង្ហបុរី នា​ពាក់​កណ្ដាល​ខែ​មិថុនា​ខាង​មុខ៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទពេញនិយម