CL កំពុង​ឲ្យ​តម្រុយ​ចេញ​បទ​ចម្រៀង​ថ្មី (វីដេអូ)

  • 2018-05-09 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ថ្មី​ៗនេះ តារា​ចម្រៀង CL បាន​បញ្ចេញ​តម្រុយ​នៃការ​ចេញ​បទ​ចម្រៀង​​​អាមេរិក​របស់​នាង។

ឈាន​ចូល​ខែ​ឧសភា​នេះ តារា​ចម្រៀង​ដែល​ជា​អតីត​មេ​ក្រុម 2NE1 បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​នៃ​បទ​ចម្រៀង​ថ្មី​របស់​នាង។ ក្នុង​វីដេអូ​នោះ​ដែរ បទ​ចម្រៀង​មាន​​ប៉ារ៉ូល​​ជា​ភាសា​កូរ៉េ​ និង​ភាសា​អង់គ្លេស ជាមួយ​នឹងពីរោះ​ក្រអួន​ក្រអៅ​របស់​តារា​ចម្រៀង​រូប​នេះ​ផ្ទាល់។​

ខណៈ​ ពេល​វេលា​ជាក់លាក់​នៃ​ការ​ចេញ​បទ​ចម្រៀង​មួយ​នេះ​នៅ​មិន​ទាន់​បាន​បង្ហាញ​នោះ តាម​សកម្មភាព​នៅ​លើបណ្ដាញ​សង្គម រួម​ទាំង​ការ​ឲ្យ​តម្រុយ​ដូច​បាន​បង្ហាញ​ អាច​បញ្ជាក់​ឲ្យ​ដឹង​ថា​ CL ពិត​ជា​នឹង​បញ្ចេញ​អ្វី​មួយ​ពិសេស​សម្រាប់​អ្នក​គាំទ្រ​របស់​នាង​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា