ពិត​អត់​! ពី​មុន សុះ ស៊ូហាណា ជា​កូន​សិស្ស​សំណព្វ​របស់​លោក Lee Tae Hoon ?

  • 2018-05-09 08:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សុះ ស៊ូហាណា ​​ជា​រឿយៗ​ត្រូវ​បាន​គេ​ឃើញ​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ និង​តែង​បាន​លេង​​ជា​ជម្រើស​ដំបូង​សឹង​គ្រប់​ប្រកួត​​កាល​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Lee Tae Hoon។ ប៉ុន្តែ​អ្នក​គាំទ្រ​ប្រហែល​មិន​ដឹង​ច្បាស់​ពី​ភាព​​ល្អឥតខ្ចោះ​របស់​កីឡាករ​រូប​នេះ រហូត​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​សំណព្វ​របស់​​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​​ខាង​ត្បូង?

សុះ ស៊ូហាណា

ប្រភព​ជិត​ស្និត​មួយ​​របស់​ ស៊ូហាណា បាន​ទម្លាយ​ឲ្យ​ដឹង​ថា ​​កីឡាករ​ខ្មែរ-ឥស្លាម​រូប​នេះ ជា​កូន​សិស្ស​សំណព្វ​របស់​លោក Lee Tae Hoon ។ ហាណា មិន​ដែល​ធ្វើ​ឲ្យ​លោក Lee ទាស់​ចិត្ត​ឡើយ មិន​ថា ក្នុង​ពេល​កំពុង​ហ្វឹកហាត់ ឬ​កម្មវិធី​ប្រកួត​ធំ​ៗ ពិសេស​គឺ​រូប​គេ​បង្ហាញ​ខ្លួន​បាន​ល្អ​នៅ​តំបន់​កណ្ដាល និង​​លេង​ដោយ​​​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ស្ដាប់​គ្រូ​ជា​និច្ច។

​សុះ ស៊ូហាណា ​​កាល​ពី​ពេល​ថ្មី​ៗ នេះ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២១ ឆ្នាំ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​ពាន​ស្ដេច​ប្រ៊ុយណេ។ កីឡាករ​រូប​នេះ​បាន​ទាត់​បញ្ចូល​​ទី​ដៃ​គូ​បាន​ពីរ​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​​ទាត់​បញ្ចូល​ទី​បាន​ចំនួន ២ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​បាន ៤ ប្រកួត​ក្នុង​ពាន​​​មួយ​​នេះ៕

លោក Lee Tae Hoon

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​