Katy Perry ប៊ិះ​នឹង​ត្រូវ​ហោះ​មក​ Met Gala ដោយ​ផ្ទាល់ ​ព្រោះ​តែ​បញ្ហា​១​ (វីដេអូ)

  • 2018-05-09 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Katy Perry ប៊ិះ​នឹង​ត្រូវ​ហោះ​មក​ចូលរួម​កម្មវិធី​ Met Gala កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​ខ្លួន​ឯង​ដោយ​សារ​តែ​បញ្ហា​មួយ​គួរ​ឲ្យ​អស់​សំណើច។

ម្ចាស់​បទ "Swish Swish” រូប​នេះ​​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​រថយន្ត​រាង​ចាស់​បន្តិច គ្មាន​ដំបូល​ដោយ​សារ​តែ​រថ​យន្ត​ធម្មតា​ មិន​អាច​ផ្ទុក​នូវ​ស្លាប​ដ៏​ធំ​របស់​នាង​បាន​។ ជា​អកុសល​រថយន្ត​នោះ​ ក៏​ស្រាប់​តែ​រលត់​មិន​ធម្មតា​ ខណៈ​ពេល​ Katy នៅ​ឆ្ងាយ​ពី​កន្លែង​ប្រារព្ធ​កម្មវិធី​នៅ​ឡើយ។

បើ​តាម​វីដេអូ​ពី TMZ គេ​សង្កេត​ឃើញ តារា​ចម្រៀង​វ័យ​ ៣៣​ឆ្នាំ​រូប​នេះ​ជាប់​លើ​រថយន្ត​ ដោយ​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​ ហើយ​ទ្រាំ​មិន​បាន​ក៏​ស្រែក​ប្រាប់​អ្នក​គាំទ្រ​ជិតៗ​នាង​ថា "រថយន្ត​នេះ​អត់​ទៅ​មុខ​ទេ" គួរ​ឲ្យ​អស់​សំណើច។

នៅ​ពេល​នោះ​ដែរ អ្នក​គាំទ្រ​ម្នាក់​ស្រែក​ថា "កុំ​ភ័យ​បើ​សិន​ជា​វា​មិន​ទៅ​មុខ ចាំ​ពួក​យើង​ជួយ​រុញ​" ប៉ុន្តែ​ក្រោយ​មក​រថយន្ត​ក៏​ដំណើរ​វិញ ហើយ​ដ៏​ដឹក​ Katy ទៅ​ដល់​កន្លែង​​ប្រារព្ធ​កម្មវិធី។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ nydailynew   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម